ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៣ និង​ផ្លូវ​ខេត្ត​លេខ​១៣២ ក្នុងខេត្ត​កំពង់ស្ពឺ

9 ខែ មុន

ខេត្ត​កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណការ…

ខេត្ត​កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ដែនដី​ជា​ច្រើន​រូប​ទៀត ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ ក្នុង​ទំនប់​មួយ​ចំនួន​ដែល​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​រយៈពេល​ពីរ​ថ្ងៃ ជា​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ ។

ក្នុង​នោះ ​អាជ្ញាធរ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ ​នៅ​លើ​ផ្លូវ​មួយ​ចំនួន នៅ​តាម​បណ្ដោយ​ខ្នង​ទំនប់​សំខាន់​ៗ ក្នុង​នោះ​មាន​ទំនប់​អូរ​កូនក្រុំ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ច្រក​ព្រាល ភូមិ​អូរ​ត្រុំ ដោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​បណ្ដាល​ឲ្យមានការ​ហូរ​ដាច់​ច្រោះ និង​មិន​អាច​ធ្វើ​ដំណើរ​បាន ​។

អាជ្ញាធរ​ក៏​បាន​គិតគូរ​ពី​សុខទុក្ខ និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បញ្ចៀស​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្សេង​ៗ​ទៀត ហើយ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរ​ជា​បណ្តោះអាសន្ន​ កំណាត់​ផ្លូវជាតិ​លេខ​៤៣ និង​ផ្លូវ​ខេត្ត​លេខ​១៣២ បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​ ដាច់​ជា​ច្រើន​កន្លែង កាលពី​ម្សិលមិញ​នេះ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ