ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ហើយ បុរស​ចិត្តខ្លាំង​ប្រចណ្ឌ​ប្រពន្ធ យក​កាំភ្លើងខ្លី​បា.ញ់​០៣​គ្រាប់

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តខ្លាំង ខឹង​ព្រោះ​ប្រចណ្ឌ​ប្រពន្ធ បាន​យក​កាំភ្លើងខ្លី​បាញ់​ចំនួន​០៣​គ្រាប់ ហើយ​រត់គេច​ខ្លួន​បាន​មួយ​យប់ ត្រូវ​អាវុធហត្ថ​ភ្នំពេញ តាម​ចាប់ខ្លួន​បាន នេះ​បើ​យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តខ្លាំង ខឹង​ព្រោះ​ប្រចណ្ឌ​ប្រពន្ធ បាន​យក​កាំភ្លើងខ្លី​បាញ់​ចំនួន​០៣​គ្រាប់ ហើយ​រត់គេច​ខ្លួន​បាន​មួយ​យប់ ត្រូវ​អាវុធហត្ថ​ភ្នំពេញ តាម​ចាប់ខ្លួន​បាន នេះ​បើ​យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ជន​ដៃដល់ បាន​ឆែក​ឆាត​ប្រពន្ធ​មើលឃើញ​មាន​សារ​ឆ្លង​ឆ្លើយ​គ្នា​ជាមួយ​បុរស​ផ្សេង ដែល​ជា​កូនចៅ​ធ្វើការ​ជាមួយ​គ្នា ក៏​កើត​ចិត្ត​ខឹង បាន​ទៅ​រក​បុរស​ផ្សេង​នោះ​ដល់​ផ្ទះ រួច​ដក​កាំភ្លើង​បាញ់​ចូល​ផ្ទះ​ជន​រង​គ្រោះ អស់​០៣​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ត្រូវ​របួស​ទេ ហើយ​ជន​ដៃដល់ ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ មនុស្ស​ម្នា​ជុំវិញ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ ប្រមាណ​ជាង​១០​ម៉ោង ជន​ដៃដល់​ដែល​បាន​បាញ់ប្រហារ​នោះ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​បៃតង ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​តែ​ម្តង​។

ជន​ដៃដល់​មានឈ្មោះ​ថា វង្ស ប៊ុ​ន​ហាក់ អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នក​បង្កើត​វី​ដេ​អូ​ក្នុង You Tube កំពុង​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ