ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់​​វា.យប្រហារ​ភូមិចំនួន​២ នៅស្រុកព្រៃ​នប់ បំផ្លាញផ្ទះ​អស់​ជិត​​​១០​ខ្ន​ង​

9 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ យោង​តាមរបាយការណ៍​ស្ដី​ពី​ករណី​មាន​ខ្យល់​កន្ត្រាក់ដែល​បានកើតឡើងកាលពី

​ខេត្តព្រះសីហនុ ៖ យោង​តាមរបាយការណ៍​ស្ដី​ពី​ករណី​មាន​ខ្យល់​កន្ត្រាក់ដែល​បានកើតឡើងកាលពីវេលាម៉ោង​​១​និង​​​៥នាទីឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​អូរ​ជ្រៅ និង​ភូមិ​ស្រែ​ ស្ថិត​ក្នុងឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្ដាល​ឲ្យ​ប៉ះពាល់ដល់​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង ​ក្នុងនោះ​រលំ​ផ្ទះ​១​ខ្នង ​និង​របើក​ដំបូល៧​ខ្នង ។

​នៅ​ភូមិ​អូរ​ជ្រៅ ប៉ះពាល់​ផ្ទះ​ចំនួន​៦​ខ្នង​ រលំ​ផ្ទះ​១​ខ្នង របើក​ដំបូល​ចំនួន​៥​ខ្នង ​។ ​ក្នុងនោះ​ដែរ ផ្ទះ​រលំ​១​ខ្នង ​មាន​ម្ចាស់​ឈ្មោះ លី ហ៊ី​ម សង់​អំពី​ឈើ​ប្រក់​ស៊ី​ប្រូ កល់​ជើង​តាង ទទឹង​៦​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ និង​ខូចខាត​ឡាន​២​គ្រឿង ហ្វី​​ប្រូ​អស់​ចំនួន​៥០​សន្លឹក ស័ង្កសី​ចំនួន​៣៨​សន្លឹក​ ។

​នៅ​ភូមិ​ស្រែ​ក្នុង ប៉ះពាល់​ផ្ទះ​ចំនួន​២​ខ្នង​ផ្ទះ របើក​ដំបូល ស៊ី​ប្រូ​២៥​សន្លឹក ។

​នា​វេលា​ថ្ងៃ​ត្រង់ថ្ងៃនេះ​ដែរ លោក​អ៊ី​ ធា​រិ​ន្ទ អភិបាលស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​និង​ផ្តល់​ជំនួយ​ជូន​គ្រួសារ​រង​គ្រោះ​ដោយខ្យល់កន្ត្រាក់​នៅ​ឃុំ​អូរជ្រៅ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ