ព្រឹកនេះ! ស្ថានភាពទឹកស្ពានអូរគគី តាមផ្លូវជាតិលេខ៤ ស្រកអស់ហើយ និងបើកឱ្យធ្វើចរាចរណ៍ធម្មតា
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅស្ពានអូរគគី តាម
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅស្ពានអូរគគី តាម
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅស្ពានអូរគគី តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ បានស្រកអស់ហើយ និងបើកការធ្វើចរាចរណ៍ជាធម្មតា ។
សមត្តកិច្ចឱ្យដឹងនៅព្រឹកនេះថា គិតចាប់តាំងពីវេលាម៉ោង១២និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពកំពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទឹសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក៏បានស្រកទៅវិញដែរ តែអាកាសធាតុនៅភ្លៀងរលឹមស្រិចៗនៅឡើយ ។
ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅខាងលើរថយន្ត តូច ធំ បើកឱ្យចរាចរណ៍ទៅមកធម្មតា ទោះបីស្ថានភាពទឹកបានស្រកចុះយ៉ាងណាក៏ដោយ កម្លាំងអាវុធហត្ថស្នាក់ការ៤០២ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា កំពុងជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងធ្វើការតាមដានសភាពការណ៍បន្តទៀតផងដែរ ៕
ចែករំលែកព័តមាននេះ