ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​យោធា​៣៤៥​លាន​ដុល្លារ​ដល់​តៃវ៉ាន់

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​អះអាង​នា​ថ្ងៃ​ទី​២៨​ កក្កដា​ ពី​ការ​ផ្ដល់​ជំនួយ​យោធា​

ប្រទេស​ចិន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​អះអាង​នា​ថ្ងៃ​ទី​២៨​ កក្កដា​ ពី​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​តៃវ៉ាន់ ដែល​មាន​បណ្ដា​គ្រឿង​ឧបករណ៍​យោធា​និង​ការ​ជួយ​បណ្ដុះបណ្ដាល​កងទ័ព​តៃ​វាន់​មាន​ទឹកប្រាក់​៣៤៥​លាន​ដុល្លារ​ ។

អ្នក​ទទួល​ត្រូវ​អា​មេ​រិ​កមួយ​រូប​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ជំនួយ​នោះ​រួម​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ស៊ើប​ការណ៍ គ្រាប់រំសេវ​គ្រឿងបន្លាស់​និង​ឧបករណ៍់​ផ្សេង​ៗ​ទៀត​។ ក្រុង​ប៉េ​កាំ​ង​ដែល​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​នោះ ហើយ​តែង​តវ៉ា​ប្រឆាំង​រាល់​ជំនួយ​យោធា​ដល់​ដែន​កោះ​នោះ ពិតជា​សម្ដែង​ការ​ក្ដៅក្រហាយ​ចំពោះ​ជំនួយ​នោះ​។ ចិន​មាន​បំណង​បង្រួបបង្រួម​ដោយ​សន្តិវិធី​ជាមួយ​កោះ​តៃវ៉ាន់ តែ​ក៏​មិន​បដិសេធ​ការ​ប្រើ​កម្លាំង​ប្រសិនបើ​តៃ​វ៉ាន់ ហ៊ាន​ប្រកាស​ឯករាជ្យ​។

ក្នុង​ខែមេសា​ឆ្នាំ​២០២៣​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ រយៈពេល​៣​ថ្ងៃ​ធ្វើ​ត្រាប់​ការ​ឡោម​ព័ទ្ធ​តៃវ៉ាន់ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ជួប​គ្នា​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា រវាង​ប្រធាន​សភា​អា​មេ​រិ​ក​លោក​KEVIN MCCARTHY និង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ