ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​​វា.យប្រហារ​​ក្រុង​ប៉េ​កាំ​ង ខណៈចិន​កំពុង​ប្រកាស​អាសន្ន​

8 ខែ មុន

ប្រទេស​ចិន ៖ ខណៈ​ភាគ​ខាងជើង​ចិន​ជួប​ប្រទះ​រួច​ហើយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នា​ថ្ងៃ​ទី​២៩​កក្កដា

ប្រទេស​ចិន ៖ ខណៈ​ភាគ​ខាងជើង​ចិន​ជួប​ប្រទះ​រួច​ហើយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នា​ថ្ងៃ​ទី​២៩​កក្កដា ចិន​កំពុង​រៀបចំ​ទប់ទល់​នឹង​បណ្ដា​លក្ខខណ្ឌ​កាន់តែ​លំបាក​ថែម​ទៀត មក​ពី​ព្យុះ​ឌុ​ក​ស៊ូ​រី​។ ជា​ព្យុះ​ខ្លាំង​មួយ​ក្នុង​ចំណោម​ព្យុះ​ខ្លាំង​ៗ​វាយប្រហារ​ប្រទេស​ចិន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ព្យុះ​នេះ​ជម្រុញ​ឲ្យ​អាជ្ញាធរ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​ពាន់​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ក្រោយ​វាយប្រហារ​លើ​ហ្វ៊ី​លី​ពី​ន​និង​តៃវ៉ាន់ ហើយ​វាយប្រហារ​លើ​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ​ចិន​។ ការ​ប្រកាស​អាសន្ន​ពណ៌​ក្រ​ហម​មួយ​ត្រូវ​បាន​ចេញ សម្រាប់តំបន់​យ៉ាង​ធំ​នៅ​ចិន​ក្នុង​នោះ​មាន​ទាំង​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

ព្យុះ​ឌុ​កស៊ី​រី​វាយប្រហារ​លើ​ភាគ​អាគ្នេយ៍​ចិន ចាប់តាំងពី​ថ្ងៃ​ទី​២៨​ កក្កដា​ មក និង​បោកបក់​ឆ្ពោះទៅ​ខាងជើង​។ ព្យុះ​នោះ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​២២០.០០០​គីឡូម៉ែត្រ​ក្រឡា ដែល​អាច​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​ជា​១៣០​លាន​នាក់​។ ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​មាន​ជា​ធរមាន ចាប់ពី​ម៉ោង​២០​ម៉ោង​ក្នុងស្រុក​ទៅ លាតសន្ធឹង​តំបន់​ដ៏​ធំ​មាន​មនុស្ស​រស់នៅច្រើន​រយ​លាន​នាក់​រួម​ទាំង​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​បាន​ផ្អាក​រាល់​កម្មវិធី​កីឡា ចំណែក​ទីតាំង​ទេសចរណ៍​និង​ឧទ្យាន​ជា​ច្រើន​ត្រូវ​បិទ​ទ្ធា​រ​។ ក្រុង​ប៉េ​កាំ​ង​ប្រមូលផ្ដុំ​អ្នក​ជួយ​សង្គ្រោះ​ជាង​២០៣.០០០​នាក់ ចំណែក​មនុស្ស​៣០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ