ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មា.ន់​កាំ​ភ្លើ​.​ងបើក​រថយន្ត​ទំនើប​មក​​​បា​.​ញ់​បុរស​ម្នាក់​​​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​កណ្តាល​ក្រុងភ្នំពេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្នូរ​អា​វុ​.​ធ​បាន​ផ្ទុះ​ឡើង​ចំនួន​៣​គ្រា​.​ប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​ត្រូវ​បា​.​ត់​.​បង់​អាយុ​ជី​វិ​.​ត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង នៅ​ត្រង់​ចំណុច

រាជធានី​ភ្នំពេញ ៖ ស្នូរ​អា​វុ​.​ធ​បាន​ផ្ទុះ​ឡើង​ចំនួន​៣​គ្រា​.​ប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​ត្រូវ​បា​.​ត់​.​បង់​អាយុ​ជី​វិ​.​ត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង នៅ​ត្រង់​ចំណុច​មុខ​សាលារៀន​ឯកជន​មួយ​ឈ្មោះ «​ហូ​ម អ​ហ្វ​ខ្មែរ​» តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ហើយ​ជាបឋម​នោះ សមត្ថកិច្ច​បាន​សន្មត់​ថា ករណី​ខាងលើ​នេះ អាច​ជា​អំពើ «​ឃា​.​តក​.​ម្ម​» ។ តែ​ទោះជា​យ៉ាងណា​ក្តី ភ្លាម​»​នោះ គេ​នៅ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ទំនងជា​ជនជាតិ​វៀតណាម​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ខណៈ​ពេល​បើក​មក​ដល់​កែង​ផ្លូវ​លេខ​៣៦០ ត្រង់​ចំណុច​មុខ​សាលារៀន «​ហូ​ម អ​ហ្វ​ខ្មែរ​» ស្រាប់តែ​ជន​បង្ក​ទ​ម្លា​.​ក់​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ចុះ​ពីលើ​រថយន្ត តែ​គ្រានោះ​ក៏​បានឮ​សំឡេង​ទាស់សម្តី​គ្នា ថែម​ទាំង​មានការ​ដក​កាំ​បិ​.​ត​គំ​រា​.​ម​គ្នា​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ គេ​ក៏​បានឃើញ​ជន​រង​គ្រោះ​ដើរ​ចេញ​ផុត​ទៅ តែ​ជន​បង្ក​ក៏​បើករថយន្ត​តាម​ពីក្រោយ លុះ​ពេល​ទៅ​ទាន់ ជន​បង្ក​ចុះ​ពីលើ​រថយន្ត រួច​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​គ្រា​.​ប់ ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​មិន​ទាន់​អស់ខ្យល់ ក៏​បានរ​ត់ទៅ​មុខ​ប្រមាណ​ជា​១៥​ម៉ែត្រ រហូត​មក​ដល់​មុខ​នឹង​ហាង​លក់​រថយន្ត​មួយ​កន្លែង ទើប​ជន​រង​គ្រោះ​ដួល​បា​.​ត់ប​.​ង់​អាយុ​ជី​វិ​.​ត ចំណែក​ជន​បង្ក​វិញ​ក៏​បើករថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​បា​.​ញ់​ប្រ​.​ហា​.​រ​នោះ​កើតឡើង គេ​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ដល់ ដោយ​មាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ក្រោម​ការ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ រួម​ទាំង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សា​.​កស​.​ព​។

ហើយ​ជាបឋម​សមត្ថកិច្ច​បាន​ហ៊ុម​ព័ទ្ធ​នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​ទៅ​លើ​ជន​រង​គ្រោះ និង​បើក​ការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​មាននៅ​ជុំវិញ​ទីតាំង​កើតហេតុ​ខាងលើ​នោះ ដើម្បី​កំណត់​មុខសញ្ញា និង​តាម​ចាប់ខ្លួន​ជន​ដៃដល់​។ បន្ទាប់​ពី​គណៈកម្មការ បាន​ធ្វើការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច​មក សា​.​កស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ ជន​ដៃដល់​ដែល​ក្លាហាន​ហ៊ាន​បា​.​ញ់​ប្រ​.​ហា​.​រ​ជី​វិ​.​តមនុស្ស​កណ្តាល​ទីក្រុងរ​ភ្នំពេញ​នេះ បើ​តាម​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ម្នាក់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​បឋម​ដំបូង គេ​បានឃើញ​ជន​រង​គ្រោះ​ចុះ​ដើរ​ម្នាក់ឯង​ចេញពី​ខុន​ដូ​មួយ​កន្លែង​នៅ​កន្លែង​កើតហេតុ​នោះ បន្ទាប់​មក​ក៏​មាន​រថយន្ត​ទំនើប​មួយ​គ្រឿង​បើកបរ​មក​ដល់​ល្មម​ដែរ ហើយ​ក៏​ឃើញ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ បាន​ចុះ​ទៅ​ជួប​គ្នា​ជាមួយ​ជន​រង​គ្រោះ​។ ហើយ​បើ​តាម​កា​រស​ន្និ​ដាន​ជំហាន​ដំបូង​នោះ ទំនងជា​ជនសង្ស័យ និង​ជន​រង​គ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា​ជិតដិត ដែល​ពួក​គេ​អាច​ទូរស័ព្ទ​ទាក់ទង​ណាត់ជួប​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​អ្វីមួយ ប៉ុន្តែ​ទំនងជា​បញ្ហា​នោះ​ធ្ងន់ធ្ងរ​ពេក បណ្តាល​ឲ្យ​ខ្មាន់​កាំ​ភ្លើ​.​ង​ហ៊ាន​លើកដៃ​បា​.​ញ់​ជន​រង​គ្រោះ​តែ​ម្តង​ទៅ​។

តែ​ទោះជា​យ៉ាងណា​ក្តី ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​តាម​វែកមុខ​ជន​ដៃដល់​នោះ​ហើយ ហើយ​សង្ឃឹមថា មិនយូរ​មិនឆាប់ គង់តែ​សមត្ថកិច្ច​បំបែកសំណុំរឿង​មួយ​នេះ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ