ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រីថ្មីការកែទម្រង់មានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវធ្វើ​កំណែទម្រង់​នោះ គឺ​មាន​តែ​តួនាទី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ លើកលែងតែ​អគ្គនាយកដ្ឋាន​ចំនួន​ពីរ​រក្សា​តួនាទី​ទុក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ។ យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវធ្វើ​កំណែទម្រង់​នោះ គឺ​មាន​តែ​តួនាទី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ លើកលែងតែ​អគ្គនាយកដ្ឋាន​ចំនួន​ពីរ​រក្សា​តួនាទី​ទុក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ។

យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កិច្ចការ​តែ​មួយ​ទេ​ត្រូវ​ធ្វើការ​កែទម្រង់ គឺ​រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយក​រដ្ឋមន្ត្រី ដោយសារ​កន្លង​មកនេះ​មានការ​តែងតាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី គឺ​មួយ​ចំនួន​ជា​រដ្ឋលេខាធិការ​មួយ​ចំនួន​ជា​អ្នកធ្វើការ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី ។ ដូច្នេះ​យើង​ទុក​ឲ្យ​មានការ​ជ្រើសរើស​យក​តួនាទី​តែ​មួយ​ទេ​ថា តើ​នៅ​ជា​រដ្ឋលេខាធិការ ឬ​ទៅ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ឲ្យ​យក​តែ​មួយ​ទេ ។

សម្តេច​តេ​ជោ បាន​អះអាង​ថា ការ​ធ្វើ​កំណែទម្រង់​នៅ​ត្រង់​ចំណុះ​នេះ​មិន​មានបាន​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​នោះ​ទេ ។ សម្តេច​តេ​ជោ បញ្ជាក់​ថា ៖«​យើង​ធ្វើ​កែទម្រង់​ចំណុច​នេះ​មិន​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ទេ ។ ដោយ​បងប្អូន​ខ្លះ​ជា​រដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​ហើយ ប៉ុន្តែ​ក៏​មានការ​កាន់​តំណែង​បន្ថែម គឺ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ករណី​រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយក​រដ្ឋមន្ត្រី​លើកលែងតែ​មាន​អង្គភាព​ធំ​ៗ​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី គឺ​រក្សា​ទុក​តែ​សម្រាប់​អគ្គនាយក​ពន្ធដា និង​អគ្គនាយក​គយ ដែល​ស្ថាប័ន​ទាំង​ពីរ​ម្ខាង​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី និង​ម្ខាង​ទៀត​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ក្តាប់​ផ្ទាល់​ទៅ​លើ​ថវិកា​ប្រចាំ​ថ្ងៃ ប្រចាំខែ ដែល​ត្រូវការ​ទុក ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ៖ សម្រាប់​អ្នក​ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​តួនាទី​រដ្ឋលេខាធិការ​ត្រូវ​រើស​ថា តើ​នៅ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​តាម​ក្រសួង ។ ការ​តែ​ទម្រង់ គឺ​មាន​តែ​ប៉ុណ្ណឹង​ទេ​ដែល​មានការ​ប៉ះពាល់ ។ អី​ញ្ចឹ​ង​ទេ​បងប្អូន​ដែល​មាន​តំណែង​រួច​ហើយ គឺ​នៅ​បន្ត ប៉ុន្តែ​សូម​បញ្ជាក់​ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទាំងនេះ​អនុរដ្ឋលេខាធិការ​ទាំងនេះ​នឹង​បញ្ជ​ប់​នៅ​ត្រឹម​ថ្ងៃ​ទី​២២ សីហា ជាមួយ​ការ​បញ្ចប់​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ហើយ​ត្រូវ​រៀបចំ​តែងតាំង​ថ្មី ។

សម្តេច​តេ​ជោ បាន​បន្ថែម​ចំពោះ​រដ្ឋមន្ត្រី​នានា​ដែល​មិន​ធ្វើ​រដ្ឋមន្ត្រី​ទៀត​នឹង​ត្រូវធ្វើ​ជា​សមាជិក​រដ្ឋសភា​រួម​ទាំង​សម្តេច​ផង​ដែរ ។ មុន​ពេល​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា នៅ​ឆ្នាំ​ក្រោយ គឺ​ត្រូវធ្វើ​សមាជិក​រដ្ឋសភា រួម​ទាំង​ឧ​បក​នាយក​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត ។ ចំណែក​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត មិន​ជាប់​ជា​សមាជិក​សភា​នឹង​អាច​រៀបចំ​ជា​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ឬ​រៀបចំ​ឲ្យ​ឈរឈ្មោះ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ ។ ចំពោះ​ទីប្រឹក្សា​ខ្លះ​ដែល​មិន យក​ប្រាក់បៀវត្ស​ន៍ គឺ​មិន​បាក់​តែងតាំង​ឡើង​វិញ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ សង្ឃឹមថា នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​តាម​ស្ថាប័ន នានា​នៅ​ពេល​ក្រោយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​មួយ​មន្ត្រី​បច្ចុប្បន្ន ដោយ​ត្រូវ​បន្ត​ឲ្យ​ការងារ​បន្ត​ទៀត​ដោយ​គ្មាន​ការ​កែប្រែ​លើក លែង​តែ​សា​ម៉ី​ខ្លួន​ស្នើ​សុំ​ឈប់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ