បុរសចិនម្នាក់ ចេញទៅក្រៅបាត់ជិត២ម៉ោង ស្រាប់តែប្រទះឃើញក្នុងឡានយ៉ាងរន្ធ.ត់
- កណ្តាល
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៨ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៨ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៨ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលជនជាតិចិនដីគោកម្នាក់ បានបញ្ចប់ជីវិត ដោយប្រើកាំភ្លើ.ងខ្លីបា.ញ់ខ្លួនឯងនៅក្នុងរថយន្ត ស្ថិតនៅដីចំការមួយកន្លែងជារបស់ឈ្មោះ ហេង រ៉ាវី ក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីកា ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ នៅកន្លែងកើតហេតុសមត្ថកិច្ចដកហូតវត្ថុតាង ៖ ១-អាវុធខ្លី១ ដើម ម៉ាក GLOGK.17, ២-សំបកគ្រាប់ចំនួន២ សំបក ៣-គ្រាប់ចំនួន២ គ្រាប់ ៤-បង់កាំភ្លើ.ង១ និង៥-រថយន្ដ១គ្រឿង ម៉ាក SAVARIN ផ្លាកលេខ ភ្នំពេញ 2BC-0536 ។
សេចក្តីរាយការឲ្យដឹងទៀតថា នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ជនរងគ្រោះបានទៅផឹកស៊ីនៅហាងបេនស័រ ផ្លូវលេខ៣១០ ភ្នំពេញ រហូតដល់ម៉ោងជិត៣ ទើបត្រឡប់មកសណ្ឋាគារត្រានីកាវិញ ។ លុះដល់ម៉ោង៦និង៧នាទី ជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់ រហូតដល់ម៉ោង៨ថ្ងៃដដែល ក៏ប្រទះឃើញជនរង គ្រោះបា.ញ់សំលា.ប់ខ្លួនក្នុងរថយន្ត ស្ថិតនៅដីចំការរបស់ឈ្មោះ ហេង រ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

ករណីខាងលើនេះគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែសាកស.ពត្រូវបានសមត្តកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យ និងធ្វើកោសលវិច្ច័យរួច បានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

ចែករំលែកព័តមាននេះ