ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​១​គ្រឿង​ជួបគ្រោះអកុសលពេលត្រៀម​ចុះចត​

9 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ភ្នាក់ងារ​ជួយ​សង្គ្រោះ​និយាយ​ថា គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៧​

ប្រទេស​រុ​ស្ស៊ី​ ៖ ភ្នាក់ងារ​ជួយ​សង្គ្រោះ​និយាយ​ថា គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៧​កក្កដា បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លា.ប់​ និង​១០​នាក់​ទៀត​រង​របួស ក្នុង​សាធារណរដ្ឋ​អាល់​តៃ​តំបន់​ស៊ី​បេ​រី​រុ​ស្ស៊ី ។

ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់​ក្នុងភូមិ​TIOUNGOUR ហើយ​មាន​ភ្លើង​ឆាបឆេះ​ពេល​ត្រៀម​ចុះ​ចត​។ នេះ​ជា​ការ​បញ្ជាក់​តាម​តេ​ឡេ​ក្រាម សាខា​មូលដ្ឋាន​នៃ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី ។ ក្រោយ​គ្រោះថ្នាក់​នោះ​ក្រសួង​នេះ​លើក​ឡើង​ពី​មនុស្ស​ស្លា.ប់​៦​នាក់​និង​របួស​៩​នាក់ រួច​មនុស្ស​ម្នាក់​នៅ​រស់រាន​មានជីវិត​។

បន្ទាប់​មក​ក្រសួង​នេះ​ប្រកាស​ថា មនុស្ស​២​នាក់​ស្ថិត​ក្រោម​បំណែក តែ​ពួក​គេ​អា​ចរក​មធ្យោបាយ​ចេញ​បាន​ដោយ​ខ្លួនឯង ហើយ​ដើរទៅ​កាន់​មន្ទីរពេទ្យ ខណៈ​ពួក​គេ​ក្រាន់​តែ​រង​របួសស្រាល​។
ឧទ្ធម្ភាគចក្រ​ធុន​MI-8​នោះ​បាន​ហោះ​ប៉ះ​ខ្សែភ្លើង​នាំ​ឲ្យ​ធ្លាក់​។ តាម​អាកាសចរណ៍​ស៊ី​វិល​រុ​ស្ស៊ី​​ថា ឧទ្ធម្ភាគចក្រ​នោះ​ជា​របស់​ក្រុមហ៊ុន​ ALTAI AVIA ដែល​ដឹក​អ្នកទេសចរ​១​ក្រុម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ