ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើដដែល! គាត់អត់រាងចាលទេ ​ខណៈទើ​ប​បាន​ចេញពីពន្ធនាគារ​វិញ​សោះ​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មិន​ខុស​ពាក្យ​ថា លួច​គេ​បាន​វា​គ្រាន់ តែបើ​ម្ចាស់​គេ​ទាន់​វា​ពិតជា​ទ្រោម​ខ្លួន ដូច​​​ជា​ករណី​មួយ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣…

ខេត្តមណ្ឌលគិរី ៖ មិន​ខុស​ពាក្យ​ថា លួច​គេ​បាន​វា​គ្រាន់ តែបើ​ម្ចាស់​គេ​ទាន់​វា​ពិតជា​ទ្រោម​ខ្លួន
ដូច​​​ជា​ករណី​មួយ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​ករណី​ចោរកម្ម បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ជិះ​ចេញ​ទៅ​បាត់ ។ ប៉ុន្តែ​បាន​ប៉ុន្មាន​នាទី​ក្រោយមក ជនសង្ស័យ​ដែល​លួច​ម៉ូតូ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​តាម​ប្រមាញ់ និង​ចាប់ខ្លួន រួម​ទាំង​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ ។

ជនសង្ស័យ​ខាងលើ មានឈ្មោះ សំ ចំរើន​ផល ភេទ​ប្រុស អាយុ​៤២ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​ខាងលើ​នោះសមត្ថកិច្ច​នគរបាល​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ផ្ទាល់មាត់​តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ថា មាន​ករណី​ចោរលួច​ម៉ូតូ​ចេញពី​ក្រោមផ្ទះ​របស់​គាត់ នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។

នៅ​ពេល​ទទួល​បាន​បណ្តឹងផ្ទាល់​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្រែ​ខ្ទុ​ម និង​កម្លាំង​អធិការដ្ឋា​ន​នគរបាល​ស្រុក​កែវ​សីមា បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ព្រះ ធ្វើការ​កំណត់​​មុខសញ្ញា​ដើម្បី​ស្វែងរក​ចាប់ខ្លួន ពេល​នោះ​ក៏​ប្រទះ​ឃើញ​ជន​សង​កំពង់​ជិះ​ម៉ូតូ​តាម​ផ្លូវ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ លុះដល់​ចំណុច​ចំការ​កៅស៊ូ​ក្រុមហ៊ុន​មួយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ក៏​បាន​ស្នើ​សុំ​ការ​សហការ​ពី​មេការ​ក្រុមហ៊ុន និង​សន្តិសុខ​ការពារ​ក្រុមហ៊ុន រួម​ទាំង​កម្មករ​ដើម្បី​ជួយ​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​នោះ ។

ខណៈ​ពេល​មហាជន​បាន​ឃាត់ខ្លួន​ចោរ​នោះ​ភ្លាម ពួក​គាត់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង
បណ្តាល​ឲ្យ​ជនសង្ស័យ​ទ្រោម​ខ្លួន រួច​សមត្ថកិច្ច​ក៏​បាន​នាំ​យក​ជនសង្ស័យ​ចេញ​ផុត​ទៅ ។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ចំណែក​ម៉ូតូ​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ ។

គួរ​រំលឹក​ទៀត​ថា ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ដែល​និង​ទើបតែ​មាន​សេរីភាព​វិញ មិន​ទាំង​ទាន់​បាន​ប៉ុន្មាន​ខែ​ផង បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​បន្ត​ទៀត​។ ជនសង្ស័យ​បាន​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ​កន្លង​ទៅ​ក្នុង​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ រួម​ទាំង​បាន​យក​កាំបិត​កាប់​លោកនាយ​ប៉ុស្តិ៍​ស្រែ​ខ្ទុ​ម​អោយរ​ងរ​បួស​ដៃ​ម្ខាង​ទៀត​ផង​នា​ពេល​នោះ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ