ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អ្នកដឹកនាំ និង​ថត​រឿង​មិន​សមរម្យ ក្រោយ​នារី​៤​នាក់​ប្តឹង

10 ខែ មុន
  • ភ្នំពេញ

នា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នកដឹកនាំ និង​ថត​រឿង​អប់រំ​បែប​

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នកដឹកនាំ និង​ថត​រឿង​អប់រំ​បែប​សិ​.​ច​ស៊ី​អា​.​ស​អាភា​.​ស បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ការ​ប្រគល់​ជូន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​ថត និង​ឡាយ ព្រមទាំង​ផលិត​វី​ដេ​អូ​រឿង​អប់រំ​បែ​បរោ​.​ល​រា​.​ល ហើយ​ចែកចាយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​មានឈ្មោះ សេក ដា​រ័ត ហៅ ខេន​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​បុរី​ឡាយ​គង់ ផ្ទះ​លេខ​០៣៥​បេ ផ្លូវ​លេខ​០៣ ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ឈួ​ន សុខ​លី​ម ហៅ សុខ លី​ម​រក្សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​ចូល​បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ និង​រំ​លោ​.​ភ​ផ្លូវ​ភេ​.​ទ​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ នៅ​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ «​បំពារបំពាន​ផ្លូវ​ភេ​.​ទ ផលិត និង​ចែកចាយ​រូបភាព​អា​.​ស​អាភា​.​ស​» តាម​ពាក្យបណ្តឹង​របស់​នារី​ៗ​ចំនួន​៤​នាក់ ។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក «​ឡាយ ហ្វា​ម (Life Film)» លោក ឈួ​ន សុខ​លី​ម (​ហៅ​) សុខ​លី​ម រក្សា ដែល​ជា​អ្នកដឹកនាំ​ថត​រឿង អប់រំ​បែ​បរោ​.​ល​រា​.​ល អា​.​ស​អាភា​.​ស រួម​ទាំង​លោក សេក ដា​រ័​ត្ន (​ហៅ​) ខេន​ឌី បាន​ចូល​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ តាម​ដីការ​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ហើយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក «​ឡាយ​ហ្វា​ម (Life Film)» លោក ឈួ​ន សុខ​លី​ម (​ហៅ​) សុខ​លី​ម រក្សា ដែល​ជា​អ្នកដឹកនាំ​ថត​រឿង រួម​ទាំង​លោក សេក ដា​រ័​ត្ន (​ហៅ​) ខេន​ឌី និង​បក្សពួក​បាន​ថត​ឡាយ និង​ផលិត​វី​ដេ​អូ​រឿង​អប់រំ​បែ​បរោ​.​ល​រា​.​ល​ចែកចាយ​តាម​បណ្តាញ​សង្គម ដើម្បី​យក​ភាព​ល្បីល្បាញ និង​រក​ប្រាក់​ចំណូល​ពី​បណ្តាញ​សង្គម​។ ចំណែក​នារី​ៗ​ជា​តួ​សម្តែង​មិន​បាន​ពេញចិត្ត​ទៅ​នឹង​ការ​ផលិត​វី​ដេ​អូ​នេះ ទើប​ស្នើ​សុំ​ឱ្យ​លោក ឈួ​ន សុខ​លី​ម (​ហៅ​) សុខ​លី​ម រក្សា ដែល​ជា​អ្នកដឹកនាំ​ថត​រឿង និង​ជា​ម្ចាស់​ផេ​ក «​ឡា​យ្វ ហ្វា​ម Life Film» សុំ​មិន​ឱ្យ​ចេញ​ឈុត​ឆាក​រឿង​រោ​.​ល​រា​.​ល​បែប​នេះ​នៅ​លើ​បណ្តាញ​សង្គម ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ​។

ផ្ទុយ​ទៅ​វិញ អ្នកដឹកនាំ​ថត​រឿង លោក ឈួ​ន សុខ​លី​ម មិន​ព្រម​តាម​ការ​ស្នើ​សុំ​របស់​នារី​ជា​តួ​សម្តែង​នោះ​ឡើយ គឺ​កាន់តែ​បង្ហោះ​ចែកចាយ និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តា​យ​សង្គម​ថែម​ទៀត​ផង រហូត​ឈាន​ទៅ​ដល់​ការ​ប្តឹងផ្តល់​ពី​សំណាក់​នារី​ៗ​ជា​តួ​សម្តែង​ទាំង​៤​នាក់​នោះ​។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ទើប​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​បញ្ជូន​ទៅ​សាកសួរ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ