ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយបា​​ចេញផ្សាយ​​មាគ៌ាធំៗ​នៃការ​កែ​ទម្រង់​​​សេដ្ឋកិច្ច​

14 ឆ្នាំ មុន

អាជ្ញាធរ​​គុយបា​​ចេញផ្សាយ​​កាលពី​ថ្ងៃទី​៩ ឧសភា ​​នូវមាគ៌ា​ធំៗ​នៃការ​កែទម្រង់​​​សេដ្ឋកិច្ច​​​ និង​សង្គម​​កិច្ច​ចំនួន​​​៣១៣​ចំណុច ដែល​អនុម័ត​​កាល​ពីខែ​​​មុន ដោយ​​​សមាជ​​លើកទី​​៦ របស់​បក្ស​កុំ​មុយ​នីស្ត​​​គុយបា​ ក្នុងនោះមាន​​​មួយ​​ចំណុចត្រូវ​​​សម្រួល​ដល់​ការ​​ធ្វើដំណើរ​​របស់​ ជនជាតិគុយបា​​​ទៅបរទេស ។​ ​ការកែទម្រង់​​​​​ទាំងនេះ​​លើក​ទឹកចិត្ត​​​​ដល់​ផ្នែក​​​ឯកជន​ ​​កាត់បន្ថយ​​តួនាទីរបស់​រដ្ឋ ក្នុង​​ជីវភាព​សេដ្ឋ​កិច្ច​​ដែល​បច្ចុប្បន្ន​​​​ជា​សេដ្ឋកិច្ច​​​តាម​ផែនការ ​​​​ដែលហាមឃាត់​​​​ការ​ប្រមូល​​ផ្តុំ​​ទ្រព្យ​សម្បត្តិ​​របស់​​ឯកជន ។​

អាជ្ញាធរ​​គុយបា​​ចេញផ្សាយ​​កាលពី​ថ្ងៃទី​៩ ឧសភា ​​នូវមាគ៌ា​ធំៗ​នៃការ​កែទម្រង់​​​សេដ្ឋកិច្ច​​​ និង​សង្គម​​កិច្ច​ចំនួន​​​៣១៣​ចំណុច ដែល​អនុម័ត​​កាល​ពីខែ​​​មុន ដោយ​​​សមាជ​​លើកទី​​៦ របស់​បក្ស​កុំ​មុយ​នីស្ត​​​គុយបា​ ក្នុងនោះមាន​​​មួយ​​ចំណុចត្រូវ​​​សម្រួល​ដល់​ការ​​ធ្វើដំណើរ​​របស់​ជនជាតិគុយបា​​​ទៅបរទេស ។​ ​ការកែទម្រង់​​​​​ទាំងនេះ​​លើក​ទឹកចិត្ត​​​​ដល់​ផ្នែក​​​ឯកជន​ ​​កាត់បន្ថយ​​តួនាទីរបស់​រដ្ឋ ក្នុង​​ជីវភាព​សេដ្ឋ​កិច្ច​​ដែល​បច្ចុប្បន្ន​​​​ជា​សេដ្ឋកិច្ច​​​តាម​ផែនការ​​​​ដែលហាមឃាត់​​​​ការ​ប្រមូល​​ផ្តុំ​​ទ្រព្យ​សម្បត្តិ​​របស់​​ឯកជន ។​
ការ​ផ្លាស់​ប្តូរ​នានា​​ក៏​រួម​​មាន​​ផងដែរ ​​ការ​កាត់​បន្ថយ​​ចំនួន​មន្ត្រីសាធារណៈ​ ​របប​ឧបត្ថម្ភ និង​ការ​​​ចំណាយខ្ជះខ្ជាយនានា ហើយ​​​បើក​ចំហ​កាន់​តែ​​ច្រើន​ដល់​​ផ្នែក​​​ឯកជន ក្នុងនោះរួមមាន​​លទ្ធ​ភាព​សម្រាប់​បណ្តា​សហគ្រាស​ធុនតូច​ឱ្យ​​ប្រើ​ដើម​ទុន​​​​ផ្ទាល់របស់ពួកគេ​។​ ការកែ​ទម្រង់​​ទាំង​ស្រុង​​​ដទៃទៀត ​គឺ​​​ពលរដ្ឋ​​គុយ​បា​​អាច​ទិញ​​ និងលក់​​ផ្ទះព្រម​​ទាំង​រថយន្ត​​​ ទោះបីជា​នៅ​មាន​ការ​រឹត​ត្បិត​​​នានា​ដែល​​នៅ​​​អម​ការ​​ផ្លាស់ប្តូរទាំង​​​នេះ​ក៏​ដោយ​។​
ប្រធានាធិបតី​​​គុយបា​​​ លោករ៉ា​អ៊ុល ​​កាស្ត្រូ ​ពេល​បិទ​​សមាជ​​គណបក្ស​កុំ​មុយនីស្ត​​គុយបា​​កាល​ពីខែមុន​​​ថ្លែង​ថា ​ខ្ញុំទទួល​​កាតព្វ​កិច្ច​ចុង​ក្រោយ​​​របស់ខ្ញុំ ​ជាមួយនឹង​​ជំនឿ​ជាក់ និង​​​ការ​សន្យា​ការពារ ​ថែរក្សា​​ និងបន្តធ្វើ​​ឱ្យសុក្រឹត្យ​​​ដល់​​លទ្ធិ​​សង្គមនិយម ហើយ​ដាច់​ខាត​​មិនអនុ​ញ្ញាត​​ឱ្យ​មាន​ការ​​វិលត្រឡប់​​ទៅ​រក​របបមូល​ធន​និយម​​ឡើយ ។ ​​ប៉ុន្តែ​ពលរដ្ឋ​​​គុយបា​​ជា​ច្រើន​​​​នៅ​ចោទ​សួរ​​ខ្លួន​ឯង​ថា ​តើ​​ការ​កែ​ទម្រង់​​​ថ្មីទាំងនេះ​​នឹង​ត្រូវ​​អនុវត្ត​ដោយរបៀប​ណា​ក្នុង​ប្រទេស​​ដែល​ប្រជា​ជន​​នៅពុំទាន់យល់ដឹង​​ច្រើនពី​សេដ្ឋកិច្ច​​​ឯក​ជន​
នេះ​៕