ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​វាល​ពង់ ខេត្តកំពង់ស្ពឺ ពលរដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​ប្រជាជន​​ច្រើន​ជាងគេ​ទូ​ទាំង​ប្រទេស​រហូត​ដល់​៩៤.០៦​%

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​មិនធម្មតា សង្កាត់​វាល​ពង់​ដែល​មាន​លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី

ខេត្តកំពង់ស្ពឺ ៖ ពិតជា​មិនធម្មតា សង្កាត់​វាល​ពង់​ដែល​មាន​លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ មាន​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះ​ឆ្នោត គ​.​ជ​.​ប ចំនួន ១០៨២៥​នាក់ បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ចំនួន ១០២៤១​នាក់ ដោយ​គិត​ជា​ភាគរយ​មាន​ដល់​ទៅ ៩៤.៦១% ខណៈ​អត្រា​វត្តមាន​ទៅ​បោះ​ឆ្នោត​ជា​មធ្យម​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៨៤.៥៨%​។ សន្លឹក​ឆ្នោត​មិន​បានការ​នៅ​សង្កាត់​វាល​ពង់ មាន​ចំនួន​ត្រឹមតែ ២២៧​សម្លេង​តែ​ប៉ុណ្ណោះ​។

ក្នុង​ចំណោម​សន្លឹក​ឆ្នោត​បានការ​ចំនួន ១០០១៤ សន្លឹក​មាន ៩៤១៩​សន្លឹក ត្រូវជា ៩៤.០៦% បាន​គូស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​តាម​លទ្ធផល​បឋម​របស់ គ​.​ជ​.​ប និង​តាម​ការ​ផ្ទៀងផ្ទាត់​ជា​បណ្តោះអាសន្ន​របស់​ក្រុមការងារ​គណបក្ស បាន​បង្ហាញ​ថា ឃុំ​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​នេះ ជា​ឃុំ​ជាប់​លេខ​១ ដែល​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

នេះ​ជា​តួលេខ​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​សង្កាត់​វាល​ពង់​ទាំងមូល រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​វាល​ពង់ អាច​មាន​មោទនភាព​បាន​ព្រោះថា ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​៨៨ នៃ​ខេត្តកំពង់ស្ពឺ សង្កាត់​វាល​ពង់ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ដែល​មានការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ​បំផុត​ប្រចាំ​ខេត្តកំពង់ស្ពឺ​។

គួរ​កត់​សម្គាល់ថា បើ​តាម​លទ្ធផល​បឋម​របស់ គ​.​ជ​.​ប ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ១៦៥២ របស់​ព្រះរាជាណាចក្រ​កម្ពុជា មាន​តែ​ឃុំ​សង្កាត់​ចំនួន ៣៩​ឃុំ​សង្កាត់​ប៉ុណ្ណោះ ដែល​បាន​ទទួលលទ្ធផល​ចំនួន​៩៤%​ឡើង​។ ក្នុង​ចំណោម ឃុំ​សង្កាត់​ទាំង ៣៩​នេះ មាន​តែ​សង្កាត់​វាល​ពង់​មួយ​ប៉ុណ្ណោះ ដែល​មាន​អង្គ​បោះ​ឆ្នោត​ដល់​ទៅ ១០៨២៥​នាក់​។

ឃុំ​ដែល​មាន​អង្គ​បោះ​ឆ្នោត​ច្រើន​បន្ទាប់​នោះ គឺ​ឃុំ​ស្រែ​ស្តុក ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​មាន​អង្គ​បោះ​ឆ្នោត​ចំនួន ៧៤៨០​នាក់​។ អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា សង្កាត់​វាល​ពង់ ជា​សង្កាត់​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស ដែល​មានការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ​បំផុត ក្នុង​ចំណោម​ឃុំ​សង្កាត់​ធំ​ៗ​ទាំងអស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សង្កាត់​វាល​ពង់ ស្ថិត​នៅ​ក្នុង​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ មាន ២៧​ភូមិ និង​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២៨​។ សង្កាត់​នេះ​មាន ១៣​ភូមិ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៩៥% ដល់ ៩៨,៨៨% មាន​១២​ភូមិ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ចន្លោះ​ពី ៩០% ទៅ ៩៥% និង​មាន​តែ ២​ភូមិ​តែ​ប៉ុណ្ណោះ ដែល​មាន​ភាគរយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៨%​។

សង្កាត់​វាល​ពង់​មាន​ចៅសង្កាត់​គឺ​លោក ម៉ា រស់ និង​មាន​លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​សង្កាត់​វាល​ពង់ ក្រោម​ការ​ដឹកនាំ​និង​ចង្អុលបង្ហាញ​ពី​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្តកំពង់ស្ពឺ​។ អបអរសាទរ សង្កាត់​វាល​ពង់​! អបអរសាទរ ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ