ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ឬទេ? ជំនឿ​ហាម​ចិញ្ចឹម​ជ្រូក​​ម្រាម​​ជើង​៥ ព្រោះ​ថា នាំ​ច​.​ង្រៃ​អន្តរា​.​យ​ដល់​អ្នក​ចិញ្ចឹម​(​វី​ដេ​អូ​)

9 ខែ មុន
  • កំពង់ឆ្នាំង

តើ​ពិត​ឬទេ? ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​មក មាន​ជំនឿ​ថា សត្វ​ជ្រូក​ដែល​មាន​​​​ម្រាម​​៥ ជា​សត្វ​ច​.​ង្រៃ ហាម​មិន​ឲ្យ​ចិញ្ចឹម​ឡើយ? បើ​នរណា​ហ៊ាន​ចិញ្ចឹមសត្វ​ជ្រូក​ម្រាម​ជើង​៥ នឹង​វិនាស​អន្តរា​.​យ​ជាក់​ជា​ពុំខាន​។ ដោយសារ​តែ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​ជា​រឿយ​ៗ

ខេត្តពោធិ៍សាត់ ៖ តើ​ពិត​ឬទេ? ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​មក មាន​ជំនឿ​ថា សត្វ​ជ្រូក​ដែល​មាន​​​​ម្រាម​​៥ ជា​សត្វ​ច​.​ង្រៃ ហាម​មិន​ឲ្យ​ចិញ្ចឹម​ឡើយ? បើ​នរណា​ហ៊ាន​ចិញ្ចឹមសត្វ​ជ្រូក​ម្រាម​ជើង​៥ នឹង​វិនាស​អន្តរា​.​យ​ជាក់​ជា​ពុំខាន​។ ដោយសារ​តែ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​ជា​រឿយ​ៗ នៅ​តាម​ពី​អារាម ដែល​ជាទី​សក្ការៈបូជា​ព្រះពុទ្ធ​សាសនា របស់​ពុទ្ធបរិស័ទ និង​ជាទី​ស្ងប់ស្ងាត់​សម្រាប់​ព្រះសង្ឃ តែងតែ​ទទួល​បាន​នូវ​សត្វ​ជ្រូក​ដែល​មាន​ម្រាម​ជើង​៥ ពី​ប្រជាពលរដ្ឋ​យក​ទៅ​លែង ឬ​ប្រគេន​ដល់​ព្រះសង្ឃ​ឱ្យ​ជួយ​ចិញ្ចឹម​មើលថែ​។

ជាក់ស្ដែង​នៅ​វត្ត​កោះ​កណ្ដាល ស្ថិត​ក្នុងភូមិ​បឹង​ស្មុ​ក ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​សត្វ​ជ្រូក​ម្រាម​ជើង​៥​មួយ​ក្បាល ដែល​បច្ចុប្បន្ន​មាន​ទម្ងន់​ជាង​១៥០​គីឡូក្រាម​។ សត្វ​ជ្រូក​ម្រាម​ជើង​៥​នេះ តែងតែ​បង្ក​ផល​លំបាក​ដល់​ព្រះសង្ឃ ជា​ពិសេស​កូន​នេន​តូច​ៗ​ដែល​បួស​រៀន​នៅ​ក្នុង​វត្ត​នោះ ព្រោះថា នៅ​ពេល​ដាច់​ខ្សែ​ម្តង​ៗ​ជ្រូក​​​មាន​ម្រាម​ជើង​៥​នេះ ​បាន​ចូល​ទៅ​ស៊ី​ស្រូវ​របស់​ប្រជាពលរដ្ឋ ហើយ​ព្រះសង្ឃ​ព្យាយាម​ទៅ​ចាប់​យក​មក​ចង​វិញ​ផង​ដែរ បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ព្រះសង្ឃ ដែល​ចាប់​ជ្រូក​នោះ​ទៀត​ផង​។

បើ​តាម​ស្ត្រី​ម្នាក់​មានឈ្មោះ ម៉េ​ត ម៉​ន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ស្មុ​ក ឃុំ​ស្វាយស ជា​ពុទ្ធបរិ​ស័ទ​ចំណុះ​ជើងវត្ត និង​តែងតែ​មក​វត្ត​ជា​រៀងរាល់ថ្ងៃ​សិ​ល៍ បាន​ឲ្យ​ដឹង​ថា «​ជ្រូក​មាន​ម្រាម​​ជើង​៥​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​មក​ប្រគល់​ឲ្យ​ព្រះសង្ឃ​ជាង​១​ឆ្នាំ​មុន តាំងពី​វា (​ជ្រូក​) នៅ​តូច​ទំហំ​ប៉ុន​ស្រាក់​ដាក់​បាយ ទម្ងន់​ប្រមាណ​៦​ទៅ​៧​គីឡូក្រាម​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន វា​មាន​ទម្ងន់​ជាង​១៥០​គីឡូក្រាម​ទៅ​ហើយ ហើយ​ព្រះសង្ឃ តែងតែ​ដាក់​បាយ​ឱ្យ​ស៊ី​ព្រឹកល្ងាច និង​បាន​ចង​នៅ​ក្រោម​ដើម​ស្វាយ​មួយ​ដើម នៅ​ទិស​ខាងលិច​សាលាឆាន់​»​។

ស្ត្រី​ខាងលើ​បន្ត​ថា «​ជ្រូក​នេះ តែងតែ​ធ្វើបាប​ព្រះសង្ឃ ជា​ពិសេស​កូន​នេន​តូច​ៗ ដូច​ជា​ពេល​ដាច់​ខ្សែ​ម្ដង​ៗ វា​តែងតែ​ដើរទៅ​ដដុស​តាម​ជញ្ជាំង​កុដិ ឬ​ជញ្ជាំង​សាលាឆាន់ ទើបនឹង​លាបថ្នាំ​ថ្មី បណ្ដាល​ឲ្យ​ប្រឡាក់​ភក់​ដែល​ជាប់​នឹង​ខ្នង​របស់​វា ហើយ​ពេល​ខ្លះ​វា​ក៏​ចូល​ទៅ​ស៊ី​ស្រូវ​របស់​អ្នកស្រុក ដែល​មាន​ស្រែ​នៅ​ជាប់​នឹង​របង​វត្ត​​ទៀត​ផង​។ នៅ​ពេល​កូន​នេន​ទៅ​ចាប់​វា​ម្ដង​ៗ វា​តែងតែ​បុក​ឈ្មុស បណ្ដាល​ឱ្យ​កូន​នេន​រង​របួស​ជា​រឿយ​ៗ សូ​ម្បី​តែ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ក៏​ធ្លាប់​ត្រូវ​រង​របួស​ថ្លោះ​ដៃ ដោយសារ​តែ​វា​ម្តង​​ដែរ​។ ហើយ​ថ្ងៃមុន រូប​គាត់​បាន​យក​បាយ​ទៅ​ដាក់​ឲ្យ​វា​ស៊ី​មិន​ប្រយ័ត្ន ក៏​ត្រូវ​វា​បុក​បះជើង សំណាងល្អ​បាន​គេ​ជួយ​ទាន់​»​។

ចំណែក​បុរស​ដែល​មិន​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ម្នាក់ ខណៈ​កំពុង​តែ​ដាក់​បាយ​ឲ្យ​សត្វ​ជ្រូក​មាន​ម្រាម​​ជើង​​៥​ស៊ី បាន​ឆ្លៀត​ប្រាប់​ដែរ​ថា «​វា (​ជ្រូក​) កាច​នៅ​ពេល​ដែល​វា​ឃ្លាន ដាក់​បាយ​ឱ្យ​វា​ស៊ី​មិន​ទាន់ ចំណែក​ខ្សែ​ចងជើង​របស់​វា គឺ​ដាច់​ជា​ញឹកញាប់​ណាស់​»​។ បុរស​រូប​នោះ​បញ្ជាក់​ដោយ​ការ​មិន​សប្បាយចិត្ត​ថា «​ការ​យក​ជ្រូក​ដែល​មាន​ម្រាម​ជើង​៥​នេះ មក​លែង​ក្នុង​វត្ត មិនមែន​ជា​ការ​ល្អ​នោះ​ទេ វា​ជា​ការ​បង្ក​ផល​លំបាក​ដល់ទី​អារាម​ទៅ​វិញ​»​។

បុរស​ខាងលើ​នេះ​ប្រាប់​បន្ត​ថា «​បើ​និយាយ​ពី​សត្វ​ជ្រូក​ម្រាម​​ជើង​៥​នេះ គឺជា​សត្វ​ច.ង្រៃ​មិន​ឱ្យ​មានការ​​ចិញ្ចឹម ដែល​ជា​ជំនឿ​របស់​ខ្មែរ​យើង​តាំងពី​ដើម​មក លោក​ក៏​មិន​ច្បាស់​ដែរ​។ ប៉ុន្តែ​តាម​ដែល​លោក​មើលឃើញ សត្វ​ជ្រូកម្រាម​​ជើង​៥ ដែល​យក​មក​លែង​ក្នុង​វត្ត​នេះ គឺ​វា​ជា​សត្វ​មានភ័ព្វ​សំណាង​ទៅ​វិញ​ទេ ព្រោះ​គេ​យក​វា​លែង​នៅ​ក្នុង​វត្ត គឺ​មិន​មាន​នរណា​ហ៊ាន​នឹង​ប៉ះពាល់ ឬ​ស​ម្លា​.​ប់​វា​នោះ​ទេ មិន​ដូច​សត្វ​ជ្រូក​ធម្មតា ដែល​គេ​ចិញ្ចឹម​សម្រាប់​កា​.​ប់​សាច់​លក់​រាល់ថ្ងៃ​នោះ​ឡើយ​»​។

បុរស​ខាងលើ​រូប​នេះ​និយាយ​បែប​កំប្លែង​ទៀត​ថា «​តាម​ដែល​លោក​មើលឃើញ សត្វ​ជ្រូក​ម្រាម​​ជើង​៥​នេះ​​ថា ជា​សត្វ​ច.ង្រៃ នាំ​គ្នា​យក​មក​លែង​ក្នុង​វត្ត លំបាក​ដល់​ព្រះសង្ឃ វា​ជា​រឿង​មួយ​។ តែ​ពេល​ខ្លះ​ចាប់​​បាន​ពស់ថ្លាន់ ពស់វែក តែងតែ​យក​មក​លែង​ក្នុង​វត្ត ដូច​យក​មក​ធ្វើបាប​ព្រះសង្ឃ​យ៉ាង​ដូច្នោះ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​ខ្លះ​កូនចៅ​ប្រដៅ​មិន​ស្តាប់ ក៏​នាំ​គ្នា​យក​មក​ដាក់​វត្ត ប្រគល់​ឲ្យ​ព្រះសង្ឃ​មើលថែ អប់រំ​ទៅ​ទៀត គឺ​មិនមែន​ជា​ការងា​.​យ​ស្រួល​នោះ​ឡើយ​។ តែ​ទោះបីជា​យ៉ាងណា វត្ត​អារាម ដែល​ជាទី​ស្ងប់ស្ងាត់​របស់​ព្រះសង្ឃ ក៏​គង់​ជា​ស្រែបុណ្យ​ដែរ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា សត្វ​ជ្រូក​ដែល​មាន​​ម្រាម​ជើង​៥ ដែល​បានឃើញ​នៅ​វត្ត​កោះ​កណ្ដាល នោះ គឺ​ជើង​មុខ ខាងស្ដាំ​មាន​ក្រចក​៥ ក្រចក​មុខ​៣ (​ដូច​ក្នុង​រូបភាព​) និង​ក្រចក​ខាងក្រោយ​២ ។ បើ​សត្វ​ជ្រូក​​ធម្មតា គឺ​មាន​ក្រចក​មុខ​២ ក្រចក​ក្រោយ​២​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ