ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៣! ​សហរដ្ឋ​អាមេរិក​មាន​តួលេខ​​ករណី​​បា.ញ់​ប្រហារ​​​​ខ្ពស់​បំផុត

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ហើយ​តាំងពី​ឆ្នាំ​២០១៣​មក ដែល​សហរដ្ឋអាមេរិក មាន​តួលេខ​នៃ​

សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ហើយ​តាំងពី​ឆ្នាំ​២០១៣​មក ដែល​សហរដ្ឋអាមេរិក មាន​តួលេខ​នៃ​ការ​បា.ញ់ប្រហារ​ខ្ពស់​បំផុត ដោយ​គ្រាន់តែ​រយៈពេល​៧​ខែ​ឆ្នាំ​២០២៣​នេះ សោកនា.ដកម្ម​បែប​នោះ កើន​ច្រើន​បំផុត​អាច​ក្លាយជា​ឆ្នាំ​មាន​ចំនួន​មនុស្ស​ស្លា.ប់​ច្រើន​ដោយសារ​កាំភ្លើ.ង​។

សមាគម​GUN VIOLENCE ARCHIVE រាយការណ៍​ថា នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២៣ ការ​បា.ញ់ប្រហារ​កើន​ដល់​លើស​ពី​៤០០​ករណី នាំ​ឲ្យ​ឆ្នាំ​នេះ​ក្លាយជា​ឆ្នាំ​ឯតទគ្គ​កម្ម​។ ទូរទស្សន៍​CNN​គូសបញ្ជាក់​ថា តួលេខ​នោះ​មាន​ដល់​៤០៦​លើក ជា​ចំនួន​ច្រើន​កំពូល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ការ​បា.ញ់ប្រហារ​បែប​នេះ​កាន់តែ​មាន​ចំនួន​កើន​ថែម ខណៈ​នៅ​សល់​៥​ខែ​ទៀត​ទើប​ដាច់​ឆ្នាំ​។

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ការ​បា.ញ់ប្រហារ​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ​យ៉ាងតិច​២៤.២៥៩​នាក់​ស្លា.ប់ ក្នុង​នោះ​១៣.៥៣០​នាក់​ជា​អ្នក​ធ្វើ​អត្តឃា.ត​ដោយ​កាំភ្លើ.ង​។ ឆ្នាំ​២០១៩​ក៏​ជា​ឆ្នាំ​ដែល​ការ​បា.ញ់ប្រហារ​មាន​ចំនួន​ច្រើន​កំពូល​ដែរ​ដល់​យ៉ាងតិច​៤០០​លើក ពោល​មាន​ស្ទើរ​រាល់ថ្ងៃ​ពេញ​១​ឆ្នាំ​។

យោង​តាម​CNN ចំនួន​នៃ​ការ​បា.ញ់ប្រហារ​សម្លា.ប់​មនុស្ស​ក្នុង​ឆ្នាំ​២០២៣​មាន​លើស​ពី​ឆ្នាំ​មុន​ៗ ដោយ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មានការ​បា.ញ់ប្រហារ​ដោយ​កាំភ្លើ.ង​ជិត​២​លើក​។ ការ​បា.ញ់ប្រហារ​១០០​លើក​កត់សម្គាល់​ឃើញ​ក្នុង​ខែមីនា ប្រមាណ​២០០​លើក​ក្នុង​ខែឧសភា​។ ចំនួន​នៃ​ការ​បា.ញ់ប្រហារ​ក្នុង​ឆ្នាំ​២០២៣​ដែល​នៅ​មិន​ទាន់​ចប់​មានការ​កើនឡើង​៩% បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០២២ ដែល​មានការ​បា.ញ់ប្រហារ​៣៦៥​លើក ដោយ​ការ​បា.ញ់ប្រហារ​ពេញ​១​ឆ្នាំ​នោះ​មាន​សរុប​ដល់​៦៤៧​លើក​។ ក្នុង​ឆ្នាំ​ដដែល​នោះ​ចំនួន​អ្នក​ស្លា.ប់​ដោយ​គ្រាប់កាំភ្លើ.ង នៅ​សហរដ្ឋអាមេរិក​មាន​ដល់​យ៉ាងតិច​៤៤.៣៥៧​នាក់ ក្នុង​នោះ​ជាង​ពាក់កណ្ដាល​ជា​អ្នក​បា.ញ់​សម្លា.ប់​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ