ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនយុវជនមួយក្រុម មានគ្នាចំនួន៤នាក់ ពាក់ព័ន្ធករណីកា.ប់ម៉ូតូរបស់អ្នកដទៃ បណ្តាលឲ្យខូចខាតខ្ទេចខ្ទីអស់។

យុវជនទាំង៤នាក់ខាងលើ រួមមាន ៖ ១- ឈ្មោះ ម៉ៃ វិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២- ឈ្មោះ ជួប រតនៈដេតវិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣- ឈ្មោះ ហួ គីមហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅក្នុងបុរី L.M ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៤- ឈ្មោះ អុល រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខផ្សារអ៊ីអន រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង១២យប់ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានជនរងគ្រោះម្នាក់ឈ្មោះ គង់ រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជាមួយនឹងមិត្តភក្តិ បាននាំគ្នាអង្គុយលេងហ្គេមនៅក្នុងផ្ទះ។ លុះបន្តិចក្រោយមក ស្រាប់តែឮសូរសំឡេងអ្នកភូមិស្រែកថា «ចោរៗ» ពេលនោះជនរងគ្រោះរួមនឹងមិត្តភក្តិ ក៏នាំគ្នាជិះម៉ូតូ១គ្រឿង ម៉ាក Honda Beat ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ1X-8304 ទៅមើល និងបានសួរអ្នកភូមិថា តើមានរឿងអីបានជាឮសម្លេងស្រែកផ្អើលពេញភូមិ0x017d7 បន្ទាប់មកអ្នកភូមិឆ្លើយតបវិញថា «ពួកវាទៅអស់ហើយ»។

ប្រភពដដែលបន្តថា ក្រោយមកជនរងគ្រោះ និងមិត្តភក្តិក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែបានជួបជាមួយយុវជន១ក្រុម មានគ្នាប្រមាណ៥នាក់ ដែលជនទាំងនោះកំពុងតែជិះម៉ូតូឌុបគ្នា ដោយក្នុងដៃមានកា.ន់ដុំថ្ម បានធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះមានការភ័យតក់ស្លុតយ៉ាងខ្លាំង ហើយក៏បានផ្តួលម៉ូតូរត់ចោលទៅ ។ ភ្លាមៗនោះ យុវជន១ក្រុមនោះក៏ប្រើដាវ បំពង់ទីប វា.យបំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតខ្ទេចខ្ទីតែម្តង។

តែទោះជាយ៉ាងណាក្តី សកម្មភាពពីសំណាក់យុវជនមួយក្រុមខាងលើនោះ ត្រូវសមត្ថកិច្ចនគរបាលមូលដ្នានក្រុងតាខ្មៅ ចេញធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនទៀតផង រួមមាន ៖ ១- ម៉ូតូ៣គ្រឿង ក្នុងនោះមាន (ម៉ាក Honda Dream C125 ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ1CF-2871, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1KC-5592 និងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1KG-0367), ២- ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន២គ្រឿង, ៣ -ដាវ ១, ៤- ដុំថ្មចំនួន៣ដុំ និង៥- កាបូបលុយពណ៌ខ្មៅ ចំនួន២ផងដែរ ។

ក្រោយពេលឃាត់ខ្លួនយុវជនទាំង៤នាក់ខាងលើ បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នានៅចំពោះមុខសមត្ថកិច្ចថា «ពួកគេពិតជាបាននាំគ្នាវា.យបំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន»។ បន្ទាប់ពីសាកសួរចម្លើយរួច យុវជន១ក្រុមនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ