ថ្នាំពុលកសិកម្មត្រូវបានឈ្មួញនាំចូលទាំងតោនៗពីវៀតណាមតាមច្រកបាក់ដៃ
- តាកែវ
ខេត្តតាកែវ ៖ ជារឿងដដែលៗ ឈ្មួញតែងតែលួចនាំចូលទំនិញខុសច្បាប់ពីប្រទេសវៀតណាម ដោយយកខេត្តតាកែវ ជាទីតាំងឆ្លងកាត់ ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៥ សីហា…
ខេត្តតាកែវ ៖ ជារឿងដដែលៗ ឈ្មួញតែងតែលួចនាំចូលទំនិញខុសច្បាប់ពីប្រទេសវៀតណាម ដោយយកខេត្តតាកែវ ជាទីតាំងឆ្លងកាត់ ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៥ សីហា…
ខេត្តតាកែវ ៖ ជារឿងដដែលៗ ឈ្មួញតែងតែលួចនាំចូលទំនិញខុសច្បាប់ពីប្រទេសវៀតណាម ដោយយកខេត្តតាកែវ ជាទីតាំងឆ្លងកាត់ ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៥ សីហា ឆ្នាំ២០២៣ នេះ ថ្នាំពុលកសិកម្មជាច្រើនប្រភេទ ត្រូវបានលួចនាំចូលតាមច្រកបាក់ដៃ ស្រុកអង្គរបូរី ដោយដឹកតាមរថយន្តប្រភេទ២តោនកន្លះ ។
ការលួចនាំចូលថ្នាំពុលកសិកម្មសឹងតែរាល់យប់នេះ មហាជនលើកឡើងថា តើលោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ មានដែលដឹងដែរឬទេ0x017d7 ព្រោះស្ថិតក្នុងការគ្រប់គ្រងកិច្ចការងាររបស់ខ្លួន ព្រោះថា កន្លងមក ក៏មានការលួចនាំចូលទំនិញដែលពាក់ព័ន្ធនិងជំនាញមន្ទីរកសិកម្មលោកគ្រប់គ្រងដែរ តែលោកមិនបានបង្ក្រាបនោះទេ គឺទាល់តែកម្លាំងខាងក្រសួងមកទើបបង្ក្រាបបាន? ឬថា លោក ញ៉ឹប ស្រ៊ន មានភាគលាភជាមួយនិងបទល្មើសនេះដែរ បានជាបាំងភ្នែកមើលមិនឃើញ …ឱ ! លោកប្រធានដ៏មហិមាអើយ … ។
សូមរំលឹកដែរថា កម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្ម បានចុះបង្ក្រាបការនាំចូលដោយខុសច្បាប់ផលិតផលកែឆ្នៃពីសត្វនៅស្រុកគីរីវង់ ដែលឈ្មួញលួចនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀងមួយចំនួនក្នុងខេត្តតាកែវ វេលាម៉ោង២៣និង១២នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបង្ក្រាបបានសត្វមាន់រស់ចំនួន៣៧០ក្បាល សត្វទន្សាយ១៥០ក្បាល ជើងជ្រូក១៦៨កេះ ស្មើនិង៣៣៦០គីឡូក្រាម ពោះវៀនជ្រូកចំនួន១១៤០គីឡូក្រាម ស្លាបមាន់៥០០គីឡូក្រាម ជើងជ្រូកបង្កក, ពោះវៀនជ្រូកបង្កក និងស្លាបមាន់បង្កកសរុបចំនួន៥០០០គីឡូក្រាម (០៥តោន) មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
ជាងនេះទៅទៀត គឺអាចបំបាំងកាយរួចជាច្រើនដងពីភ្នែកមន្ត្រីជំនាញដែលលោក ញ៉ឹម ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវគ្រប់គ្រងទៀតផង ។
ព័ត៌មានបន្តមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ