គម្រោងឡានអគ្គិសនីថ្មី នឹងជំរុញឱ្យមានបដិវត្តន៍បៃតងនៅតំបន់អាស៊ីអាគ្នេយ៍
ប្រទេសថៃ ៖ នៅក្នុងការផ្លាស់ប្តូរដ៏រឹងមាំ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏បៃតង ស្របពេលដែល
ប្រទេសថៃ ៖ នៅក្នុងការផ្លាស់ប្តូរដ៏រឹងមាំ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏បៃតង ស្របពេលដែល
ប្រទេសថៃ ៖ នៅក្នុងការផ្លាស់ប្តូរដ៏រឹងមាំ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏បៃតង ស្របពេលដែលគម្រោងរថយន្តអគ្គិសនីថ្មី (EV) កំពុងតែរីកដុះដាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសាជីវកម្មជាច្រើន និងស្ថាប័នពាក់ព័ន្ធនឹងរឿងនេះ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានកំណត់ដើម្បីផ្តល់នូវការកែលម្អយ៉ាងសំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី លើការស្រាវជ្រាវដ៏ទូលំទូលាយ និងកម្លាំងការងារដែលបានពង្រីក។ ស្ថិតនៅជួរមុខគេ ក្រុមហ៊ុនថៃ Evolt Technology ដែលជាក្រុមហ៊ុនឯកទេសខាងសេវាកម្មស្ថានីយសាកថ្មរថយន្តអគ្គិសនី ដោយថ្មីៗនេះ ពួកគេបានចូលរួមសហការជាមួយនឹងក្រុមហ៊ុនផ្តល់ថាមពលស្អាតឈានមុខគេរបស់ម៉ាឡេស៊ី Gentari Co ដើម្បីណែនាំស្ថានីយសាកថ្មថ្មី នៅទីក្រុងបាងកក។
ការអភិវឌ្ឍន៍នេះ ធ្វើតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានដាក់ចេញនៅដើមឆ្នាំនេះ ដោយផ្តល់អាណត្តិច្បាស់លាស់ក្នុងការបង្កើនចំនួននៃស្ថានីយ៍សាករថយន្តអគ្គិសនី នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលក្រុមហ៊ុន Evolt បានដាក់ដំណើរការស្ថានីយសាកថ្ម ដោយជោគជ័យជាង ២០០ទីតាំងរួចហើយ នៅទូទាំងប្រទេសថៃ។
ឯកសារថ្មីៗ ដែលចេញដោយក្រុមហ៊ុនស្រាវជ្រាវ BloombergNEF បានគូសបញ្ជាក់ពីការកើនឡើងនៃការលក់រថយន្តអគ្គិសនីជាសាកល ដោយនៅក្នុងនោះ ប្រទេសថៃ និងឥណ្ឌូណេស៊ី ត្រូវបានគេកំណត់ថា ជាអ្នករួមចំណែកចម្បងរបស់តំបន់អាស៊ាន។ លោក Allen Tom Abraham អ្នកវិភាគជាន់ខ្ពស់របស់ BloombergNEF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានកត់សម្គាល់ថា ចំណែកការលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោកនឹងកើនឡើងពី ១៤% នៅក្នុងឆ្នាំនេះ ទៅដល់ ៣០% នៅឆ្នាំ ២០២៦៕ (ប្រភពពី The Thaiger)
ចែករំលែកព័តមាននេះ