ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! គ្រាន់តែ​រឿង​សុំ​ផ្លែ​ឪឡឹក​ហូប បុរស​ម្នាក់​ចិត្តដាច់​ហ៊ាន​លើកដៃ​ផ្ដា.ច់ជីវិត​លោកតា​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ស្រុក​ស្វាយចេក បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដំបង​វា​.​យ​ទៅ​លើ​លោកតា​អាយុ​៨១​ឆ្នាំ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ គ្រាន់តែ​រឿង​សុំ​ឪឡឹក​ហូប តែ​លោកតា​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ នគរបាល​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដំបង​វា​.​យ​ទៅ​លើ​លោកតា​អាយុ​៨១​ឆ្នាំ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ គ្រាន់តែ​រឿង​សុំ​ឪឡឹក​ហូប តែ​លោកតា​មិន​ឲ្យ​ហូប ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជន​ដៃដល់​ខាងលើ​នេះ​មានឈ្មោះ សូ ឡិ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ចំណែក​លោកតា​រង​គ្រោះ​មានឈ្មោះ ព្រឿ​ង ព្រឿ​យ អាយុ​៨១​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៨​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​ទៅ​សុំ​ផ្លែ​ឪឡឹក​របស់​លោកតា (​ជន​រង​គ្រោះ​) ហូប តែ​ជន​រង​គ្រោះ​មិន​ឲ្យ ទើប​ពេល​នោះ​ជនសង្ស័យ​ក៏​យក​ដំបង​វា​.​យ​ចំ​ឆ្អឹងជំនី​ខាងឆ្វេង​របស់​ជន​រង​គ្រោះ​មួយ​ដំបង បណ្តាល​ដេក​ដួល និង​សន្លប់​បាត់បង់​ស្មារតី​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង សមត្ថ​កិច្ច​នៃ​អធិការ​នគរបាល​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏​តាម​ចាប់ខ្លួន​បាន​មក​វិញ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ