ម្តាយឪពុកចំណាកស្រុក ទុកកូនផ្ញើយាយ រវល់ដើរទៅលេងផ្ទះអ្នកជិតខាង ត្រឡប់មកមើលចៅវិញឃើញក្នុងទឹកស្រះ ផ្អើលយ៉ាងរន្ធ.ត់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នគរបាលមូលដ្ឋានឃុំកូប ស្រុកអូរ
ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នគរបាលមូលដ្ឋានឃុំកូប ស្រុកអូរ
ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នគរបាលមូលដ្ឋានឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលពត៌មានពីឈ្មោះ ភិត ឡុង អនុប្រធានភូមិវាំងមួង តាមទូរស័ព្ទដោយរាយការណ៍មកថា មានករណីក្មេងល.ង់ទឹកស្លា.ប់ កើតឡើងនៅចំណុចក្នុងស្រះខាងត្បូងផ្ទះចម្ងាយ២០ម៉ែត្រ ។
កុមាររងគ្រោះឈ្មោះ ណុប សុហាន អាយុ៦ ឆ្នាំ រស់នៅជាមួយជីដូន កំព្រាឪពុកម្តាយចំណាកស្រុកទៅប្រទេសថៃ ។
ករណីខាងលើនេះត្រូវបានជីដូនឈ្មោះ នៅ ពៅ អាយុ៥៧ឆ្នាំ ជាយាយរបស់ក្មេងរងគ្រោះ បំភ្លឺឲ្យដឹងថា មុនកើតហេតុ គាត់បានដើរទៅលេងផ្ទះអ្នកជិតខាង ទុកចៅនៅលេងក្នុងផ្ទះតែម្នាក់ឯង លុះមួយសន្ទុះក៏ត្រឡប់មកវិញ ដោយពុំឃើញចៅប្រុសទេ ។ នៅពេលមកដល់ផ្ទះមិនឃើញចៅ គាត់ក៏ខំដើរទៅរក និងដើរទៅមើលទឹកស្រះ ស្រាប់ឃើញមួកអណ្តែតទឹក និងស្បែកជើងនៅមាត់ស្រះ ។
ជីដូនបានបន្តថា លុះពេលឃើញដូច្នេះ ព្រលឹងគាត់ហាក់ដូចមិននៅក្នុងខ្លួនទេ ក៏បានស្រែកហៅតាត្រូវជាតាបង្កើតរបស់ក្មេងរងគ្រោះ ឲ្យចុះរាវក្នុងទឹកស្រះដើម្បីរកចៅ ស្រាប់តែប្រទះឃើញស.ព ភ្លាមនោះជីតាបានស្រង់ចៅចេញពីក្នុងទឹក នាំយកទៅមណ្ឌលសុខភាពកូបដែលនៅជិត ក្នុងគោល បំណងដើម្បីសង្គ្រោះដែរ តែគ្រូពេទ្យបានបញ្ជាក់ថា ជាអកុសលក្មេងប្រុសនេះបានស្លា.ប់បាត់បង់ជីវិតទៅហើយ ។
បន្ទាប់ពីមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីលោកគ្រូពេទ្យរួចមក សមត្តកិច្ចបានពិនិត្យ និងបានប្រគល់ស.ពឲ្យជីដូន ជីតាយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ