នាវាដឹកអ្នកដំណើរ១គ្រឿង ជួបគ្រោះអកុសល ស្លា.ប់ និងបា.ត់ខ្លួនជាង៣០នាក់
ប្រទេសឥណ្ឌូណេស៊ី ៖ បណ្ដាអ្នកទទួលខុសត្រូវនៃប្រតិបត្តិការជួយសង្គ្រោះនិងរុករកគូសបញ្ជាក់ថា
ប្រទេសឥណ្ឌូណេស៊ី ៖ បណ្ដាអ្នកទទួលខុសត្រូវនៃប្រតិបត្តិការជួយសង្គ្រោះនិងរុករកគូសបញ្ជាក់ថា
ប្រទេសឥណ្ឌូណេស៊ី ៖ បណ្ដាអ្នកទទួលខុសត្រូវនៃប្រតិបត្តិការជួយសង្គ្រោះនិងរុករកគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៥នាក់បានត្រូវស្លា.ប់ និង១៩នាក់ទៀតបា.ត់ខ្លួន កាលពីថ្ងៃទី២៤ កក្កដា ក្រោយការលិ.ចនាវាដឹកអ្នកដំណើរ១គ្រឿង ក្នុងដែនទឹកនៃឆ្នេរសមុទ្រកោះស៊ូឡាវេស៊ីឥណ្ឌូណេស៊ី។
ក្នុងសេចក្ដីប្រកាសមួយការិយាល័យមូលដ្ឋាននៃទីភ្នាក់ងាររុករកនិងជួយសង្គ្រោះឥណ្ឌូណេស៊ីថ្លែងថា នាវានោះបានលិ.ចជាមួយមនុស្សជិះ៤០នាក់ ក្រោយពាក់កណ្ដាលយប់ម៉ោងក្នុងស្រុក ។ មនុស្ស៦នាក់បានត្រូវជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ចំណែកមូលហេតុនៃការលិ.ចជាកម្មវត្ថុនៃការស៊ើបអង្កេតមួយ។
លោកមូហាម៉ាតអារ៉ាហ្វា ប្រមុខទីភ្នាក់ងាររុករកនិងជួយសង្គ្រោះនៃទីក្រុងកេនដារី ភាគអាគ្នេយ៍កោះស៊ូឡាវេស៊ីថ្លែងថា សម្រាប់ពេលនេះមនុស្ស១៩នាក់នៅតាមរុករក។ ការរុករកធ្វើដោយក្រុម២ ក្រុមមួយជាអ្នកមុជទឹកនឹងមុជរកនៅជុំវិញកន្លែងនាវាលិ.ច ហើយក្រុមទី២រុករកលើផ្ទៃសមុទ្រជុំវិញកន្លែងគ្រោះថ្នាក់ តាមកាណូតកៅស៊ូនិងនាវា។
គ្រោះថ្នាក់នាវា់ក្នុងសមុទ្រកើតមានញឹកញាប់នៅឥណ្ឌូណេស៊ី ជាប្រទេសមានកោះដល់ទៅប្រមាណជា១៧.០០០ ដែលប្រជាជនប្រើនាវាជាមធ្យោបាយធ្វើដំណើរនិងដឹកទំនិញ៕
ចែករំលែកព័តមាននេះ