ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​​​បើកការ​ស៊ើបអង្កេត​​​លើ​កន្លែង​​​លាក់ខ្លួនរបស់​ប៊ីនឡាដេន​

14 ឆ្នាំ មុន

​នាយករដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន លោក​​យូស៊ូហ្វ ​​រ៉ា​ហ្សា​​ហ្គីឡានី ​កាលពីថ្ងៃទី​​៩ ឧសភា ​​កន្លង​មក​ ​បាន​ថ្លែង​​ប្រាប់​​​សភា​ថា ​ការ​ស៊ើបអង្កេត​​កម្រិត​​ខ្ពស់មួយត្រូវ​បាន​​​លោក​បញ្ជា​​ឱ្យធ្វើឡើង​លើ​ ការ​​ស្នាក់នៅរបស់​មេដឹកនាំ​​បណ្តាញ​​​ភេរ​វ​កម្ម​​អាល់​កៃ​ដា ​​អូសាម៉ា ប៊ីនឡាដេន ​​នៅ​តំបន់​​ Abbotta-baol ភាគពាយ័ព្យប្រទេស ។ ដោយ​​​ធ្វើសេចក្តី​​ថ្លែង​ការណ៍​ស្តី​អំពីប្រតិបត្តិការ​​​របស់កង​​ កុំម៉ង់ដូ​​ពិសេស​អាមេរិក ដែលបានសម្លា.ប់ប៊ីនឡា​ដេន លោក​ហ្គីឡា​នី

នាយករដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន លោក​​យូស៊ូហ្វ ​​រ៉ា​ហ្សា​​ហ្គីឡានី ​កាលពីថ្ងៃទី​​៩ ឧសភា ​​កន្លង​មក​ ​បាន​ថ្លែង​​ប្រាប់​​​សភា​ថា ​ការ​ស៊ើបអង្កេត​​កម្រិត​​ខ្ពស់មួយត្រូវ​បាន​​​លោក​បញ្ជា​​ឱ្យធ្វើឡើង​លើ​ការ​​ស្នាក់នៅរបស់​មេដឹកនាំ​​បណ្តាញ​​​ភេរ​វ​កម្ម​​អាល់​កៃ​ដា ​​អូសាម៉ា ប៊ីនឡាដេន ​​នៅ​តំបន់​​ Abbotta-baol ភាគពាយ័ព្យប្រទេស ។ ដោយ​​​ធ្វើសេចក្តី​​ថ្លែង​ការណ៍​ស្តី​អំពីប្រតិបត្តិការ​​​របស់កង​​កុំម៉ង់ដូ​​ពិសេស​អាមេរិក ដែលបានសម្លាប់ប៊ីនឡា​ដេន លោក​ហ្គីឡា​នី បាន​សារ​ភាពពី​​​បរាជ័យ​របស់​ភ្នាក់​ងារ​​​ចារ​កម្ម​​ប៉ាគីស្ថាន​ដែល​មិនអាច​រកឃើញ​​​ប៊ីន​ឡាដេន​​នៅក្នុង​​ប្រទេស​របស់ខ្លួន​។​
កង​កុំ​ម៉ង់​ដូ​​ពិសេស​​​អាមេរិក​បានបើកការ​វាយឆ្មក់​​លើ​មូលដ្ឋាន​​មួយនៅ​តំបន់ Abbotta-baol ក្បែង​ទីក្រុង​​អុីស្លាម៉ាបាដ ​រដ្ឋធានី​​ប៉ាគី​ស្ថាន ​​កាល​ពី​​ដើមខែ​ឧសភា កន្ល​ងមក ដោយ​​​បានបាញ់​​សម្លាប់​​ប្រមុខ​​​អាល់កៃដា​​​ អូសាម៉ា ប៊ីនឡាដេន ​​កូនប្រុស​​ម្នាក់របស់ប៊ីនឡាដេន ​​និង​​បុរស​​២នាក់​ទៀត ។​
លោកនាយក​​រដ្ឋ​មន្ត្រី​​​ហ្គីឡានី​ ថ្លែង​ថា ​ការ​ស៊ើបអង្កេត​​​លើវត្តមាន​​របស់ប៊ីនឡាដេន​ ត្រូវ​បាន​​លោក​​បញ្ជា​ឱ្យធ្វើ​​ដោយប្រមុខ​​យោ​ធាប៉ា​គី​ស្ថាន​​ឧត្តមសេនីយ៍​ Javed Iqbal ។ លោកហ្គី​ឡានី ថ្លែង​ថា ​ការចោទប្រកាន់​​​លើប៉ា​គី​ស្ថាន​ថា ​​​ឃុបឃិត​​ជាមួយ​ប៊ីនឡាដេន ​នោះជា​រឿង​​មិន​​សមហេតុផល​​ឡើយ ដូច្នេះ​​​យើង​សូម​​ច្រាន​ចោល​​​ការចោទប្រកាន់​​នេះ ​។ លោក​នាយក​រដ្ឋមន្ត្រី​​ថ្លែង​ទៀត​ថា បញ្ហា​​​ពីកន្លែង​​​លាក់ខ្លួន​​របស់​ប៊ីន​ឡា​ដេន ​ត្រូវ​ការចម្លើយ​​​​សម​ហេតុ​សម​ផល​។​
នាយករដ្ឋមន្ត្រី​​​ប៉ាគីស្ថាន​​​បាន​បញ្ជា​​ឱ្យ​បើក​ការ​ស៊ើបអង្កេត​​​ពីកន្លែង​​​លាក់ខ្លួន​របស់ប៊ីនឡា​ដេន ​​ក្នុងប្រទេស​ខ្លួន ​ក្រោយពី​មាន​ការអំពាវ​នាវ​​ពី​សហរដ្ឋអាេមរិក ៕