ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ​កម្ពុជារងឥទ្ធិពលព្យុះទី៥ឈ្មោះ«ដុកស៊ូរី» នឹងធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​កម្ពុជា​បាន​រង​ឥទ្ធិពល​ដោយ​ព្យុះ​ទី​៥ មានឈ្មោះ​«​ដុក​ស៊ូ​រី​» ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​កម្ពុជា​បាន​រង​ឥទ្ធិពល​ដោយ​ព្យុះ​ទី​៥ មានឈ្មោះ​«​ដុក​ស៊ូ​រី​» ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​កាត់​ប្រទេស​ថៃ ឡាវ និង​ភាគ​កណ្តាល​វៀតណាម​ជាមួយ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​មធ្យម ។

ឯ​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ភាគ​ខាងកើត​ប្រទេស​ហ្វី​លី​ពី​ន ព្យុះ​ទី​៥ ឈ្មោះ ដុក​ស៊ូ​រី បាន​បង្កើន​កម្លាំង​ទៅ​ជា (TY DOKSURI) កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ចិន ក្នុង​ចន្លោះ​ប្រទេស​ហ្វី​លី​ពី​ន និង​កោះ​តៃវ៉ាន់ ។ ព្យុះ​នេះ​នឹង​អាច​ទៅ​ដល់​ប្រទេស​ចិន​ក្នុង​អំឡុង​ថ្ងៃ​ទី​២៨ ខែកក្កដា ។

ក្រសួង​បាន​បន្ត​ថា លក្ខណៈ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​មាន​តំបន់​ទំនាប​កណ្ដាល​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​បង្គួរ​លើកលែងតែ​បណ្តា​ខេត្ត​នៅ​ពាយ័ព្យ​អាច​មាន​ភ្លៀង​ជា​បង្ហូរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​បង្គួរ​ដោយ​ផ្នែក​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។

ក្រសួង​បាន​បន្ថែម​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ