ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ភាពអឺរ៉ុប​អនុ​ម័ត​ជា​ផ្លូវ​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ស៊ីរី​

14 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សហ​ភាព​អឺរ៉ុប​ថា ទណ្ឌ​កម្ម​នានា​ប្រឆាំង​អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​១៣​រូប និង​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​ត្រូវ​បាន​អនុ​ម័ត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ដោយ​សហ​ភាព​អឺរ៉ុប​ ហើយ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១០ ឧសភា ទៅ​យោង​តាម​ការ​សំរេច​ចិត្ត​ប្រកាន់​យក​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​មក​នេះ។ ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​អនុ​ម័ត​សេចក្តី​សំរេច​ចិត្ត​​មួយ​ដែល​ដាក់​ការ​ ហ៊ុម​ព័ទ្ធ​លើ​ការ​នាំ​ចេញ​ឆ្ពោះ​មក​កាន់​ប្រទេស​ស៊ីរី​នូវ​អាវុធ

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សហ​ភាព​អឺរ៉ុប​ថា ទណ្ឌ​កម្ម​នានា​ប្រឆាំង​អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​១៣​រូប និង​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​ត្រូវ​បាន​អនុ​ម័ត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ដោយ​សហ​ភាព​អឺរ៉ុប​ ហើយ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១០ ឧសភា ទៅ​យោង​តាម​ការ​សំរេច​ចិត្ត​ប្រកាន់​យក​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​មក​នេះ។ ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​អនុ​ម័ត​សេចក្តី​សំរេច​ចិត្ត​​មួយ​ដែល​ដាក់​ការ​ហ៊ុម​ព័ទ្ធ​លើ​ការ​នាំ​ចេញ​ឆ្ពោះ​មក​កាន់​ប្រទេស​ស៊ីរី​នូវ​អាវុធ និង​សម្ភារ​ដែល​អាច​ប្រើ​ប្រាស់​សំរាប់​បង្ក្រាប​ប្រឆាំង​នឹង​ប្រជា​ជន​​ ព្រម​ទាំង​ហាម​ឃាត់​​ការ​ផ្តល់​ទិដ្ឋា​ការ​និង​ការ​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​។ ឈ្មោះ​ឥស្សរ​ជន​ស៊ីរី​១៣​រូប​ដែល​ទទួល​រង​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ទទួ​ល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​​ដោយ​ហិង្សា​ប្រឆាំង​ប្រជា​ជន​ ក៏​ប៉ុន្តែ​លោក​ប្រធានា​ធិបតី​បាចារ​ អាល់​អា​សាដ ត្រូវ​គេច​ផុត​ពី​វិធាន​ការ​ទាំង​នេះ ព្រោះ​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​មក​នេះ​បណ្តា​ឯក​អគ្គ​រដ្ឋ​ទូត​របស់​ប្រទេស​ទាំង​២៧​​ជា​សមា​ជិក​របស់​សហ​ភាព​អឺរ៉ុប​បាន​ព្រម​ព្រៀង​គ្នា​កុំ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​ក្នុង​ពេល​ភ្លាមៗ​ប្រឆាំង​ប្រធានា​ធិបតី​ស៊ីរី​ដែល​ផ្ទុយ​ពី​យោបល់​របស់​ប្រទេស​មួយ​ចំនួន។ ​
ចាប់​តាំង​ពី​២​ខែ​មក​ហើយ​បាតុ​កម្ម​បាន​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ​ប្រឆាំង​នឹង​របប​របស់​លោក​ប្រធានា​ធិបតី​បាចារ​អាល់​អាសាដ​ ដែល​ញាំុង​ឱ្យ​មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​មួយ​ ជា​ពិសេស​នៅ​ក្រុង BANIAS ភាគ​ពាយ័ព្យ​ប្រទេស​ក្នុង​ខេត្ត DERAA និង​នៅ​ក្រុង​ HOMS ភាគ​កណ្តាល។ យោង​តាម​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ​ថា មនុស្ស​រវាង​ពី​៦០០​​ទៅ​៧០០​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​យ៉ាង​តិច​៨.០០០​នាក់​​ត្រូវ​ចាប់​ខ្លួន​តាំង​ពី​ចាប់​ផ្តើម​ចលនា​តវ៉ា​មក​៕