ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ៖ ការបោះឆ្នោត​​សភា​មុនកាលកំណត់​​នឹង​ធ្វើ​​នាថ្ងៃទី3 កក្កដា​

14 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់ភីស៊ីត ​​វ៉េចាជី​វ៉ា ប្រកាស​កាលពី​​ថ្ងៃទី​​​៩ ឧសភា ​ពីការ​រំលាយ​សភា​​ និង​ការ​រៀបចំធ្វើ​ការបោះឆ្នោត​​​សភា​​ថ្មីនា​ថ្ងៃ​ទី​​​៣ កក្កដា ​ខាង​មុខនេះ ។​
ក្នុងសុន្ទរកថា​​មួយទៅកាន់ប្រជាជាតិ​​តាម​ទូរទស្សន៍​​​ លោកអាប់ភីស៊ីត ​អះអាង​ថា ​ការ​បោះ​ឆ្នោត​​​ថ្មីនេះ​នឹង​អាច​ដោះស្រាយ​​បញ្ហា​ទាំង​ឡាយ​ដែលប្រទេស​ កំពុង​តែប្រឈម​មុខ​។​
លោកអាប់ភីស៊ីត ​​ប្រធានគណប​ក្ស​​​​ប្រជា​ធិបតេយ្យ​​​​បាន​ទទួល​​ស្គាល់​ថា ​ថៃ​​ប្រឈមមុខ​​​នឹង​បញ្ហា​​​ជា​ច្រើន​​ក្នុងនោះ​មានអំពើ​ពុក​រលួយ​ គ្រឿងញៀ.ន

នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់ភីស៊ីត ​​វ៉េចាជី​វ៉ា ប្រកាស​កាលពី​​ថ្ងៃទី​​​៩ ឧសភា ​ពីការ​រំលាយ​សភា​​ និង​ការ​រៀបចំធ្វើ​ការបោះឆ្នោត​​​សភា​​ថ្មីនា​ថ្ងៃ​ទី​​​៣ កក្កដា ​ខាង​មុខនេះ ។​
ក្នុងសុន្ទរកថា​​មួយទៅកាន់ប្រជាជាតិ​​តាម​ទូរទស្សន៍​​​ លោកអាប់ភីស៊ីត ​អះអាង​ថា ​ការ​បោះ​ឆ្នោត​​​ថ្មីនេះ​នឹង​អាច​ដោះស្រាយ​​បញ្ហា​ទាំង​ឡាយ​ដែលប្រទេស​កំពុង​តែប្រឈម​មុខ​។​
លោកអាប់ភីស៊ីត ​​ប្រធានគណប​ក្ស​​​​ប្រជា​ធិបតេយ្យ​​​​បាន​ទទួល​​ស្គាល់​ថា ​ថៃ​​ប្រឈមមុខ​​​នឹង​បញ្ហា​​​ជា​ច្រើន​​ក្នុងនោះ​មានអំពើ​ពុក​រលួយ​ គ្រឿងញៀន ​​ជម្លោះព្រំដែន​​​​ជាមួយ​​​ប្រទេស​​ជិត​ខាង​​មួយ​ចំនួន និង​​ជម្លោះ​​នយោបាយ ។ ​លោក​ក្លាយជា​​នាយករដ្ឋ​មន្ត្រី​​​ក្នុងពេលដែល​ប្រទេសថៃ​​ឆ្លង​កាត់​​​វិបត្តិ​​នយោបាយ​​មួយ ហើយ​​​រង​ការប៉ះ​​ពាល់​​យ៉ាង​ខ្លាំង​​ដោយវិបត្តិ​​​​​សេដ្ឋកិច្ច​​​​​ពិភពលោក​​។ ក្នុង​​អាណត្តិ​​របស់​លោកប្រទេសថៃ​​​ជួបប្រទះ​​​​នឹង​បាតុកម្ម​ធំ​​​២​របស់​ពួកអ្នកគាំទ្រ​​​​អតីត​នាយករដ្ឋ​មន្ត្រី​​​​ថៃ លោក​ថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា ​​គឺ​ពួកអាវ​ក្រហម ៕