Mercedes-Benz ជ្រើសយកចិនជាចំណុចកណ្តាល នៃទីផ្សារឡានអគ្គិសនីរបស់ខ្លួន
អាល្លឺម៉ង់-ចិន ៖ ក្រុមហ៊ុនរថយន្ត Mercedes-Benz នឹងធ្វើឱ្យប្រទេសចិន ដែលជាទីផ្សាររថយន្តកំពូល
អាល្លឺម៉ង់-ចិន ៖ ក្រុមហ៊ុនរថយន្ត Mercedes-Benz នឹងធ្វើឱ្យប្រទេសចិន ដែលជាទីផ្សាររថយន្តកំពូល
អាល្លឺម៉ង់-ចិន ៖ ក្រុមហ៊ុនរថយន្ត Mercedes-Benz នឹងធ្វើឱ្យប្រទេសចិន ដែលជាទីផ្សាររថយន្តកំពូលរបស់ពិភពលោក ក្លាយជាចំណុចកណ្តាលនៃយុទ្ធនាការរថយន្តអគ្គិសនីរបស់ខ្លួន (EV) ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុនយក្សអាល្លឺម៉ង់មួយនេះ ប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់ Automobilwoche ។
លោក Ola Kaellenius ត្រូវបានដកស្រង់សម្តីថា «ដើម្បីធ្វើដូច្នេះបាន យើងត្រូវធ្វើជាម្ចាស់លើការជំរុញរថយន្តអគ្គិសនីឱ្យបានល្អឥតខ្ចោះ ដូចទៅនឹងឌីជីថលនីយកម្ម។ នោះហើយ ជាអ្វីដែលអតិថិជនរបស់យើងរំពឹងទុក»។
ចាប់ពីឆ្នាំ ២០២៥ គ្រប់វេទិការរថយន្តថ្មីទាំងអស់របស់ក្រុមហ៊ុន Mercedes-Benz នឹងផលិតតែរថយន្តអគ្គិសនី ក្រោមយុទ្ធសាស្ត្រដែលក្រុមហ៊ុនផលិតរថយន្តប្រណីតអាល្លឺម៉ង់បានគូសបញ្ជាក់នៅក្នុងឆ្នាំ ២០២១។ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុននេះ បានប្រាប់ទស្សនាវដ្តី Automobilwoche អំពីម៉ូដែល ដែលក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការ នៅក្នុងប្រទេសចិន ដោយផ្អែកលើវេទិកា MB.EA នាពេលខាងមុខនោះ កំពុងត្រូវបានពិនិត្យឡើងវិញ ដើម្បីធានាថា រាល់ម៉ូដែលទាំងនោះ បំពេញតម្រូវការរបស់អតិថិជនក្នុងស្រុកបានប្រសើរជាងមុន។
ប្រទេសចិននៅតែជាទីផ្សារ ដែលជាប់ពាក់ព័ន្ធបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ប៉ុន្តែម៉ាកយីហោក្នុងស្រុកកំពុងគ្រប់គ្រងជាមួយនឹងចំណែក ៨១% នៃទីផ្សាររថយន្តអគ្គិសនីរបស់ចិន នៅក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការស្រាវជ្រាវរបស់គេហទំព័រ Counterpoint ។
ប្រទេសចិនក៏មានភាគហ៊ុនដ៏សំខាន់ នៅក្នុងក្រុមហ៊ុន Mercedes-Benz ដែលមានម្ចាស់ភាគហ៊ុនកំពូលចំនួន ២ គឺក្រុមហ៊ុន Beijing Automotive Group Co Ltd និងប្រធានក្រុមហ៊ុន Geely លោក Li Shufu៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ