អ៊ុយក្រែនវា.យប្រហារឃ្លាំងគ្រាប់មួយនៅគ្រីមេនិងប្រើគ្រាប់បែ.កចង្កោម
សង្គ្រាមអ៊ុយក្រែន ៖ អាជ្ញាធរតំបន់គ្រីមេ កាលពីថ្ងៃទី២២ កក្កដា បានចោទប្រកាន់អ៊ុយក្រែនថា
សង្គ្រាមអ៊ុយក្រែន ៖ អាជ្ញាធរតំបន់គ្រីមេ កាលពីថ្ងៃទី២២ កក្កដា បានចោទប្រកាន់អ៊ុយក្រែនថា
សង្គ្រាមអ៊ុយក្រែន ៖ អាជ្ញាធរតំបន់គ្រីមេ កាលពីថ្ងៃទី២២ កក្កដា បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារដោយដ្រូនឃ្លាំងគ្រាប់មួយនៅតំបន់នោះបណ្ដាលឲ្យមានការជម្លៀសមនុស្សចេញពីជុំវិញទីនោះនិងផ្អាកចរាចរណ៍ផ្លូវដែក ។
លោកស័រហ្គេយអាក់សីុយ៉ូណូវអភិបាលតំបន់គ្រីមេថ្លែងនាថ្ងៃទី២២ កក្កដាថា ក្រោយការវាយប្រហារដោយដ្រូនរបស់សត្រូវក្នុងស្រុកKRASNOGVARDEISKI បណ្ដាលឲ្យមានការផ្ទុះក្នុងឃ្លាំងគ្រាប់រំសេវមួយតែមិនបញ្ជាក់ច្បាស់ពីទីតាំងឃ្លាំងនេះឡើយ ។ ចំណែកកាសែតអ៊ុយក្រែន KYIV NDEPENDENT និយាយថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញឃ្លាំងស្តុកប្រេងមួយនិងឃ្លាំងគ្រាប់របស់រុស្សុី ក្នុងភូមិOKTYABRESKE ។

លោកស័រហ្គេយអាក់ស៊ីយ៉ូណូវប្រកាសថា ការសម្រេចចិត្តត្រូវបានប្រកាន់យក ជម្លៀសប្រជាជនចេញរង្វង់៥គីឡូម៉ែត្រជុំវិញឃ្លាំងគ្រាប់នោះ ។ លោកថាដើម្បីចៀសវាងពីគ្រោះថ្នាក់ យើងបានសម្រេចផ្អាកចរាចរណ៍ផ្លូវរថភ្លើង ។ រថភ្លើង២ខ្សែ១ខ្សែមកពីក្រុងមូស្គូមកកាន់គ្រីមេ និង១ខ្សែទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាត្រូវឈប់ ។ ចរាចរណ៍ផ្លូវដែកបើកឡើងវិញនារសៀលថ្ងៃទី២២ កក្កដា នោះ ។ ការវាយប្រហារនេះក៏ញាំុងឲ្យផ្អាកចរាចរណ៍លើស្ពានគ្រីមេផងដែរ តែបន្តិចក្រោយមកបើកឡើងវិញ ។

កងទ័ពអ៊ុយក្រែនអះអាងនាថ្ងៃទី២២ កក្ក ដាថា បានវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធ
យោធារុស្ស៊ីនៅគ្រីមេ ។ ប្រភពផ្ទៃក្នុងកងទ័ពអ៊ុយក្រែនមួយនិយាយថា ការវាយប្រហារលើបណ្ដាទីតាំងយោធារុស្ស៊ីនៅគ្រីមេ ត្រូវបានធ្វើដោយកងទ័ពអ៊ុយក្រែន ។
ចំណែកអភិបាលតំបន់បែលហ្គោរ៉ូដរុស្ស៊ី ជាប់ព្រំដែនជាមួយអ៊ុយក្រែន កាលពីថ្ងៃទី២២កក្កដា បានចោទប្រកាន់ក្រុងគៀវថាបានវាយប្រហារនាពេលមុននេះ ដោយបាញ់ផ្លោងគ្រាប់បែកចង្កោមមកលើភូមិ JOURAVIEVKA ។ អភិបាលរូបនោះលោកវីយ៉ាតឆេស្លាវក្លាដកូវថ្លែងតាមតេឡេក្រាមថា ក្នុងតំបន់បែលហ្គោរ៉ូដមានការបាញ់កាំភ្លើងធំ២១គ្រាប់ និងគ្រាប់បែកចង្កោម៣គ្រាប់ ចេញពីប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ មកលើភូមិJOURAVIEVKA ៕

ចែករំលែកព័តមាននេះ