ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន១៥៩៥ទូទាំងខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ លោកស្រី ហែម បញ្ញា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តតាកែវ បានឱ្យដឹងនៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះបានបញ្ជាក់ឱ្យដឹងថា ការិយាល័យបោះឆ្នោតចំនួន១៥៩៥ការិយាល័យទូទាំងខេត្តតាកែវ គឺបានដំណើរការដោយរលូន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលមកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ មានចំនួន៨អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន១៤គណបក្ស បានចូលរួមឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងមានប្រជាពលរដ្ឋមានឈ្មោះនៅបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចំនួន ៦៦៨,៥៤៨នាក់។

ដោយក្នុងនោះផងដែរ ប្រជាពលរដ្ឋដែលបានមកស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) តាមបណ្ដាការិយាល័យបោះឆ្នោតឃុំ-សង្កាត់ សរុបចំនួន ១៦៤៨៧សន្លឹក និងសម្រាប់ទូទាំងខេត្តតាកែវ មានការិយាល័យបោះឆ្នោត សរុបចំនួន១៥៩៥ការិយាល័យ ក្នុងនោះមានកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដាការិយាល័យបោះឆ្នោត សរុបចំនួន ២៧៣០នាក់ ក្នុងនោះកម្លាំងនគរបាល ៦០២នាក់ និងកម្លាំងប្រជាការពារ ១១២៨នាក់ ៕









ចែករំលែកព័តមាននេះ