អ៊ុយក្រែនចាប់ផ្តើមប្រើគ្រាប់បែ.កចង្កោម ខណៈរុស្ស៊ីបន្តវា.យប្រហារតំបន់អូដេសា
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមសេតវិមានថា អ៊ុយក្រែនបានប្រើចាប់តាំងពីសប្ដាហ៍មុនមក
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមសេតវិមានថា អ៊ុយក្រែនបានប្រើចាប់តាំងពីសប្ដាហ៍មុនមក
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមសេតវិមានថា អ៊ុយក្រែនបានប្រើចាប់តាំងពីសប្ដាហ៍មុនមកគ្រាប់បែ.កចង្កោមដែលអាមេរិកផ្ដល់ឲ្យ ។
ក្រុងវ៉ាស៊ីនតោនអះអាងថា គ្រាប់បែ.កទាំងនេះពិតជាបណ្ដាលឲ្យប៉ះពាល់ដល់ការកិច្ចការពាររបស់កងទ័ពរុស្ស៊ី ដែលក្រុងគៀវខិតខំធ្វើឲ្យមានអស្ថេរភាពក្នុងក្របខណ្ឌនៃការវាយបករបស់ខ្លួន ។
ចំណែករុស្ស៊ីវិញប្រកាសនាថ្ងៃទី២១ កក្កដា ពីការបើកធ្វើសមយុទ្ធយោធាមួយរបស់កងទ័ពខ្លួននៅភាគពាយ័ព្យសមុទ្រខ្មៅ ដោយគូសបញ្ជាក់ថា បណ្ដាមីស៊ីលប្រឆាំងនាវាត្រូវបានបាញ់ពេលធ្វើសមយុទ្ធនោះ ដើម្បីកម្ទេចបណ្ដាគោលដៅក្នុងសមុទ្រ ។ តាមក្រសួងការពារប្រទេសរុស្ស៊ីថា បណ្ដានាវារបស់កងនាវាចរណ៍សមុទ្រខ្មៅ បានបាញ់បណ្ដាមីស៊ីលបណ្ដែតប្រឆាំងនាវា សំដៅលើនាវាធ្វើជាផ្ទាំងស៊ីប ក្នុងតំបន់ហ្វឹកហ្វឺនប្រយុទ្ធនៅភាគពាយ័ព្យសមុទ្រខ្មៅ តំបន់ដែនទឹកដ៏ធំដែលក្រុងមូស្គូចាត់ទុក តាំងពីថ្ងៃទី២០ កក្កដា មកថាបណ្ដានាវាបើកកាត់ទីនោះឆ្ពោះទៅអ៊ុយក្រែនគឺជានាវាយោធា ។
ម្យ៉ាងទៀតសម្រាប់យប់ទី៣ជាប់គ្នាកងទ័ពរុស្ស៊ី បានវាយប្រហារខ្លាំងក្លាតំបន់ក្រុងអូដេសា អ៊ុយក្រែន ។ ក្នុងការវាយប្រហារយប់ទី៣នោះ ជនស៊ីវិលយ៉ាងតិច២នាក់បានត្រូវស្លា.ប់ ។ ការវាយប្រហារថ្មីនេះបានបំផ្លាញអគាររដ្ឋបាលមួយនៅកណ្ដាលក្រុងអូដេសា និងធ្វើឲ្យខូចខាតអគាររស់នៅច្រើនទៀត ។ ការវាយប្រហារក៏បណ្ដាលឲ្យមនុស្សជាង២០នាក់រងរបួសផងដែរ ។ កងទ័ពអាកាសអ៊ុយក្រែនគូសបញ្ជាក់ថា ក្រុងមូស្គូបានវាយប្រហារដោយគ្រាប់មីស៊ីលសរុប៣៨គ្រាប់និងបណ្ដាដ្រូនលើទីក្រុង២ ៕
ចែករំលែកព័តមាននេះ