ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បានបើក​​​កិច្ចប្រជុំ​​ស្តីពី​បញ្ហា​ហិរញ្ញវត្ថុ​​​ថ្នាក់ក្រោមជាតិ​ និងបញ្ហា​​​​ព្រំ​ដែន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋសភា​​​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​​​១០ ឧសភា ​​២០១១ ​នេះ​ បានបើក​កិច្ចប្រជុំ​​​ដើម្បីពិភាក្សា​​​ និងអនុម័ត​​លើ​របៀប​វារៈ​​​ចំនួន​២ គឺ​​ការ​ពិភាក្សា​​​ និងអនុម័ត​​​​សេចក្តីព្រាង​​​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​​​ និងការគ្រប់គ្រង​​​ទ្រព្យ​សម្បត្តិ​​របស់រដ្ឋ​​​បាលថ្នាក់ក្រោមជាតិ ​និង​ការ​ពិភាក្សា​​​ និង​អនុ​ម័ត​​​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​​​​អនុម័ត​យល់ព្រម​​លើ​

រាជធានីភ្នំពេញ ៖ រដ្ឋសភា​​​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​​​១០ ឧសភា ​​២០១១ ​នេះ​ បានបើក​កិច្ចប្រជុំ​​​ដើម្បីពិភាក្សា​​​ និងអនុម័ត​​លើ​របៀប​វារៈ​​​ចំនួន​២ គឺ​​ការ​ពិភាក្សា​​​ និងអនុម័ត​​​​សេចក្តីព្រាង​​​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​​​ និងការគ្រប់គ្រង​​​ទ្រព្យ​សម្បត្តិ​​របស់រដ្ឋ​​​បាលថ្នាក់ក្រោមជាតិ ​និង​ការ​ពិភាក្សា​​​ និង​អនុ​ម័ត​​​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​​​​អនុម័ត​យល់ព្រម​​លើ​អនុសញ្ញា​​​រវាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា សាធា​រណរដ្ឋ​​​ប្រជាធិបតេយ្យ​​​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​​សង្គមនិយម​វៀតណាម ។ កិច្ចប្រជុំ​​​សភា​នៅព្រឹកនេះ​ធ្វើឡើង​​​ក្រោមអធិបតីភាព​​សម្តេច​​អគ្គមហា​ពញា​ចក្រី​​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ។

​បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​​​​ព័ត៌មានកោះសន្តិភាព​​​បាន​បញ្ជាក់​ឱ្យ​​ដឹង​​​ថា ​អ្នកតំណាង​រាស្ត្រ​​​​គណ​បក្ស​​សម រង្ស៊ី ​និង​អ្នកតំណាង​​​រាស្ត្រ​គណ​​បក្សសិទ្ធិ​មនុស្ស​​ក៏​មាន​វត្ត​មាន​នៅក្នុង​ការ​ប្រជុំ​សភា​​​នា​ព្រឹក​​​ថ្ងៃទី​​១០ ឧសភា ​​​២០១១​នេះ ​ផងដែរ ដែល​ផ្ទុយពី​​សេចក្តី​ថ្លែង​ការណ៍​​របស់គណ​បក្សសិទ្ធិ​មនុស្ស​កាលពី​ថ្ងៃ​​ម្សិល​មិញ​​​ដែល​ថា ​​​អ្នកតំណាង​​​រាស្រ​​​គណ​បក្ស​សិទ្ធិមនុស្ស​​នឹងធ្វើពហិការ​​​មិន​ចូល​ប្រជុំ​សភា នៅ​​ថ្ងៃអង្គារ​នេះទេ​ ។ ព័ត៌​មានលម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេលក្រោយ និង​នៅលើទំព័រ​កាសែត​​កោះសន្តិ​ភាព .