ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដឹកនាំពលរដ្ឋ​ប្រមាណ​៦​ម៉ឺន​នាក់ ដង្ហែ​បិទ​ពិធី​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី ២១ ខែកក្កដា ​ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត

រាជធានី​ភ្នំពេញ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី ២១ ខែកក្កដា ​ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​ប្រជាពលរដ្ឋ ប្រមាណ​៦​ម៉ឺន​​នាក់ ដង្ហែ​បិទ​ពិធី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី ៧ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មាន​សមត្ថភាព និង​លទ្ធភាព​ដឹកនាំ​ប្រទេស​បាន ប្រកបដោយ​ភាព​រុងរឿង និង​សុខសាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទាំងមូល ដូច្នេះ​បងប្អូន ទាំង អស់​គប្បី​បោះ​ឆ្នោត ជូន គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ដឹកនាំ​ប្រទេស​ជា​បន្ត​ទៀត​។

ក្នុង​ឱកាស​ដឹកនាំ​នៃ​ការ​ជួបជុំ​សមាជិក​សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ ដើម្បី​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​ជាង​៤៤​ឆ្នាំ​កន្លង​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​រួមសុខ​រួមទុក្ខ​ជាមួយ ប្រជាជន​កម្ពុជា​នៅ​គ្រប់​កាលៈទេស បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង ទាំងអស់ តាំងពី​តំណាក់កាល​នៃ​ថ្ងៃ​រំដោះជាតិ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​មក តំណាក់កាល​កសាង​ប្រទេស​ជាតិ និង​កា​រប​ង្រួ​បង្រួម​ជាតិ និង​បាន​កសាង​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​ជាដើម​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​រំលឹក​ផង​ដែរ​ថា រៀង​រាល់ អាណត្តិ​៥​ឆ្នាំ​ម្តង គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ដែល​មាន​ភាព​ប្រាកដនិយម ច្បាស់លាស់ ជាក់លាក់ ឆ្លើយ​តប​ទៅ​ហ្នឹង​ស្ថានភាព និង តម្រូវការ​ជាក់ស្តែង របស់​ប្រជាជន​កម្ពុជា ដោយ​ផ្តើម​ចេញពី​យុទ្ធសាស្ត្រ​ត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណ ទាំង​បួន​តំណាក់កាល ផង​ដែរ ខណៈ​យុទ្ធសាស្ត្រ​ទាំងអស់ នេះ​រាជ រដ្ឋាភិបាល ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​នូវ​លទ្ធផល​យ៉ាង​ធំធេង​រាប់ មិន​អស់ សម្រាប់​ជាតិ និង ប្រជាជន​ខ្មែរ​ទាំងមូល​នោះ​។

ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្ត​ទៀត​ថា​រូបភាព​បង្ហាញ​ពីរ​កម្លាំង​សាមគ្គីភាព​របស់​ប្រជាជន​ដ៏​ច្រើន​កុះករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ សរ​បញ្ជាក់​យ៉ាង​ប្រត្យក្ស​ពី​ឧត្តមភាព​នយោបាយ​គ្មាន​គូ​ប្រៀប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពិតជា​ធានា​ដល់​ជោគជ័យ​ដ៏​មហិមា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ជាក់​ជា​មិន​ខាន​៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ