ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យគ.ជ.ប ៖ បោះឆ្នោតអាណត្តិទី៧ អ្នកសង្កេតការណ៍អន្តរជាតិច្រើនជាងអាណត្តិមុនៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បា​នប ញ្ជា​ក់ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​ឆ្នាំ​២០២៣​នេះ គឺ​មាន​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន​ជាង​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ៗ ។ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​នេះ​ទៅ​កាន់​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ជប៉ុន​ដែល​បាន​ចូល​ជួប…

រាជធាន​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បា​នប ញ្ជា​ក់ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​ឆ្នាំ​២០២៣​នេះ គឺ​មាន​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន​ជាង​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ៗ ។
ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​នេះ​ទៅ​កាន់​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ជប៉ុន​ដែល​បាន​ចូល​ជួប ដើម្បី​ស្វែង​យល់​ពី​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ កក្កដា ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​មក​ពី​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ​លោក ណា​អូ​តូ សា​កា​ហ្គុ​ជិ (Mr. Naoto Sakaguchi) ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​មក​ពី​ប្រទេស​ជប៉ុន​រួម​ទាំង​សហការី​ចំនួន ៧(​ប្រាំពីរ​) រូប​ជួប​ជាមួយ​ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ គ​.​ជ​.​ប ដើម្បី​សម្ដែង​ការ​គួរសម និង​ស្វែង​យល់​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

លោក ណា​អូ​តូ សា​កា​ហ្គុ​ជិ បាន​រំលឹក​អំពី​ការងារ​របស់​លោក​ធ្លាប់​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត កាលពី​៣១​ឆ្នាំ​កន្លង​មក នា​សម័យកាល​អ៊ុ​ន​តាក់ និង​លោក​ធ្លាប់​ជា​សមាជិក​រដ្ឋសភា​ជប៉ុន​ចំនួន​២​អាណត្តិ ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« ការ​ចូលរួម​របស់​គណៈប្រតិភូ​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​មក​ពី​ប្រទេស​ជប៉ុន​នៅ​ពេល​នេះ​មិនមែន​ចូលរួម​ក្នុង​នាម​រដ្ឋាភិបាល​ជប៉ុន​ទេ គឺ​ក្រុម​របស់​លោក​មក​តាម​រយៈ​អង្គការ​មិនមែន រដ្ឋាភិបាល​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ជប៉ុន ហើយ​ជំនួប​នៅ​ពេល​នេះ លោក​ចង់​ស្វែង​យល់ និង​មាន​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​នេះ​» ។

ឯកឧត្តម ហង្ស ពុទ្ធ បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា នៅ​ឆ្នាំ​១៩៩៣ គឺជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​សភាធម្មនុញ្ញ​ដែល​ការ​បោះ​ឆ្នោត​នោះ​បាន​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា «UNTAC »​។

ឯកឧត្តម​បាន​បន្ត​ថា នៅ​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួនឯង និង​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​មក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន ។ រហូត​មក​ទល់ ពេល​នេះ គ​.​ជ​.​ប បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួនឯង​យ៉ាង​ទៀងទាត់​ទាំង​សកល និង​អ​សកល​ចំនួន​១៦​លើក​រួច​មក​ហើយ ។

ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​អំពី​ដំណាក់កាល​សំខាន់​ៗ​ទាំង​៤ នៃ​ការ​បោះ​ឆ្នោត ដើម្បី​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​យល់​ដែល​រួម​មាន ៖ – ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត – ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈ រ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ – ការ​ឃោសនាបោះឆ្នោត និង – ការ​បោះ​ឆ្នោត​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ។

ក្នុង​ជំនួប​នោះ​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ជប៉ុន​បាន​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដូច​ជា ៖ ចំនួន​អ្នកសង្កេតការ​ជាតិ និង​អន្តរជាតិ​ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ បោះ​ឆ្នោត​ដែល គ​.​ជ​.​ប បាន​សម្រេច​បដិសេធ​ចំនួន​២​គណបក្ស សកម្មភាព​ឃោសនា បោះ​ឆ្នោត​ជាដើម ។ ឆ្លើយ​តប​នឹង​សំណួរ​ឯកឧត្តម ហង្ស​ពុទ្ធា បាន​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ គ​.​ជ​.​ប បាន​ទទួល​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ជាង​៦០០​នាក់ បើ​ប្រៀបធៀប​នឹង​ការ​បោះ​ឆ្នោត​សកល​កន្លង​មក​មាន​ចំនួន​ជាង​៥០០​នាក់​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​ពន្យល់​ហេតុផល​ដែល​គណបក្ស​នយោបាយ​ចំនួន​២ ដែល​ត្រូវ​បាន គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធ ដោយសារ​គណបក្ស​មិន​បាន​បំពេ ញ​លក្ខខណ្ឌ​តាម​ច្បាប់ និង​តាម​នីតិ​វី​ធី ។ រីឯ​ការ​ឃោសនាបោះឆ្នោត​គណបក្ស​នយោបាយ​នីមួយ​ៗ កំពុង​ធ្វើ​សកម្មភាព​តាម​លទ្ធភាព​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​ឃោសនា បោះ​ឆ្នោត ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ២០​ថ្ងៃ​ហើយ ។

សូម​ជម្រាប​ថា សម្រាប​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៧ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាង​៦០០​នាក់ មក​ពី​បណ្តា​ប្រទេស​ជាង​៦០ និង​អ្នក​សង្កេតការណ៍​ជាតិ​ជិត​៩​ម៉ឺន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ