ហុងកុងអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះវីផាដែលកំពុងបោកបក់យ៉ាងខ្លាំង
ទីក្រុងហុងកុង៖ អាជ្ញាធរហុងកុងចេញសេចក្ដីប្រកាសអាសន្នកម្រិតខ្ពស់បំផុតដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះវីផាដែលកំពុងបោកបក់កាន់តែកៀកទៅនឹងទីក្រុងមួយនេះហើយ។ ខ្យល់ព្យុះកំពុងបង្កើនល្បឿនដល់ជាង១៦៧គីឡូម៉ែត្រក្នុងមួយម៉ោង និងពំាំនាំទៅជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នៅទូទាំងទីក្រុងនេះ។ ជើងហោះហើរជាង២រយខ្សែត្រូវតែលុបចោល។ ការិយាល័យសង្កេតឧតុនិយមរបស់ទីក្រុងហុងកុងរក្សាទុកការប្រកាសអាសន្នកម្រិតខ្ពស់បែបនេះជាបណ្ដោះអាសន្ន។ វីផានឹងបក់នៅរយៈចម្ងាយ៥០គីឡូម៉ែត្រភាគខាងត្បូងទីតាំងសង្កេតឧតុនិយម។ ខ្យល់ព្យុះមានកម្លាំងបោកបក់ស្មើនឹងព្យុះហារីខេន (hurricane)…
ចែករំលែកព័តមាននេះ