សោ.កនាដកម្ម! បា.ញ់ប្រហារក្នុងសង្កាត់ពាណិជ្ជកម្មនៅទីក្រុងធំមួយរបស់នូវែលហ្សេឡង់
ប្រទេសនូវែលហ្សេឡង់ ៖ កាសែត NEW ZEALAND HERALD រាយការណ៍ថា ប៉ូលិសបានធ្វើ
ប្រទេសនូវែលហ្សេឡង់ ៖ កាសែត NEW ZEALAND HERALD រាយការណ៍ថា ប៉ូលិសបានធ្វើ
ប្រទេសនូវែលហ្សេឡង់ ៖ កាសែត NEW ZEALAND HERALD រាយការណ៍ថា ប៉ូលិសបានធ្វើអន្តរាគមន៍នាថ្ងៃទី២០ កក្កដា ក្រោយម៉ោង៧ព្រឹកម៉ោងក្នុងស្រុក នៅ AUCKLAND ក្រោយ
ដឹងពីវត្តមានបុរសប្រដាប់អាវុ.ធម្នាក់ក្នុងអគារមួយកំពុងសាងសង់ ក្នុងសង្កាត់ពាណិជ្ចកម្មនៃទីក្រុងធំនោះរបស់នូវែលហ្សេឡង់ ។
ប៉ូលិសមូលដ្ឋានគូសបញ្ជាក់តាម TWITTER ថា ជនសង្ស័យបានត្រូវស្លា.ប់់ និងថាមនុស្ស២នាក់
ទៀតក៏ត្រូវស្លា.ប់ដែរ ។ បុរសនោះបានចូលមកក្នុងអគារហើយបា.ញ់ប្រហារ ។ បន្ទាប់ពីឡើងដល់ជាន់
ចុងក្រោយ រូបគេបានចូលទៅសំងំក្នុងបន្ទប់ជណ្ដើរយន្តមួយ ។ គេបានបន្តបាញ់ទៀតរួចបុរស
នោះរកឃើញស្លា.ប់ ។
ដោយមិនផ្ដល់តួលេខច្បាស់ប៉ូលិសនិយាយថា ក្រៅពីអ្នកស្លា.ប់មនុស្សច្រើននាក់ទៀតរងរបួស ។ ប៉ូលិសស្នើប្រជាជនឲ្យចៀសវាងកុំទៅក្បែរទីតាំងនោះ ហើយអ្នករស់នៅតាមបណ្ដាអគារសូមឲ្យនៅក្នុងផ្ទះ ។ ប៉ូលិសក្រុងនេះលើកឡើងថា នេះជាឧប្បត្តិហេតុធ្ងន់ធ្ងរមួយ ។
សោកនាដកម្មនេះកើតមានតែប៉ុន្មានម៉ោងមុនចាប់ផ្ដើមការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ដែលរៀបចំធ្វើនាឆ្នាំនេះនៅនូវែលហ្សេឡង់ និងអូស្ត្រាលី ។ ការប្រកួតបើកឆាករវាងក្រុមបាល់ទាត់នារីនូវែលហ្សេឡង់ និងក្រុមបាល់ទាត់នារីន័រវែស ត្រូវធ្វើនៅ EDEN PARK ជាស្តាតមួយអាចទទួលមនុស្ស៥០.០០០នាក់ ស្ថិតនៅចម្ងាយត្រឹម៥គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មក្រុងAUCKLAND ៕
ចែករំលែកព័តមាននេះ