ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​សាលី​ច្រើន​ពាន់​តោន​របស់​អ៊ុយក្រែន ត្រូវ​បំផ្លាញ​ដោយ​ការ​វា.យប្រហារ​របស់​រុ​ស្ស៊ី​

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ក្រុង​គៀវ​ថា បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​នក្លាយ​ជា​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ក្រុង​គៀវ​ថា បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​នក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​នៅ​កំពង់​ផែ TCHORNOMORSK ជិត​ក្រុងអូ​ដេ​សា ក្រោយ​ការ​ដកថយ​របស់​ក្រុង​មូ​ស្គូ​ពី​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ។

រដ្ឋមន្ត្រី​កសិកម្ម​អ៊ុយ​ក្រែ​ន​អះអាង​ថា គ្រាប់ធញ្ញជាតិ​ប្រមាណ​ជា​៦០.០០០​តោន​សម្រាប់​នាំ
ចេញ ស្តុក​ក្នុង​កំពង់​ផែ​អ៊ុយ​ក្រែ​ន TCHORNOMORSK ជិត​ក្រុង​អូ​ដេ​សា​ភាគ​និរតី​ប្រទេស​រង
ការ​បំផ្លាញ ដោយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ កាលពី​យប់​ថ្ងៃ​ទី​១៨​មក​១៩ កក្កដា ។ ក្នុង​សេចក្ដី​ប្រកាស
មួយ​រដ្ឋមន្ត្រី​រូប​នោះ លោក​មី​កូ​ឡា​សូល​ស្គី​វាយ​ត​មៃ្ល​ថា គេ​ត្រូវ​ចំណាយពេល​យ៉ាងតិច​មួយ​ឆ្នាំ
ដើម្បី​អាច​ជួសជុល​ឡើង​វិញ​ទាំងស្រុង បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លាញ ។

លោកបញ្ជាក់​ថា គ្រាប់​ធញ្ញជាតិ​ទាំងនេះ​សល់​ពេល​៦០ថ្ងៃ​ទៀត​នឹង​ត្រូវ​នាំ​ចេញ ។ ហេដ្ឋារចនាសម្ព័ន្ធ​គ្រាប់ធញ្ញជាតិ​របស់​ឈ្មួ្ក​ញ​កណ្ដាល និង​របស់​អ្នក​នាំ​ចេញ​អន្តរជាតិ​ព្រមទាំង​របស់​អ៊ុយ​ក្រែ​ន រង​ការ
ប៉ះពាល់​ខ្លាំង​ជាងគេ ។ លោក​បន្ត​ថា​សន្តិសុខ​ស្បៀង​ពិភពលោក​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ជាមួយ​ការ​វាយប្រហារ​ទាំងនេះ ដែល​សំដៅលើ​បណ្ដា​ទីតាំង​អ៊ុយ​ក្រែ​ន​ទាក់ទិន​នឹង​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ។

ក្រោយ​ការ​វាយប្រហារ​ទាំងនេះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​​ឡេ​ន​ស្គី បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា វាយប្រហារ​សំដៅ​បណ្ដា​ទីតាំង​ប្រើប្រាស់​សម្រាប់​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ៣​ថ្ងៃ​បន្ទាប់​ពី​ផុតកំណត់​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​កលោក ADAM HODGE អះអាង​ប្រាប់ AFP ថា
ក្រោយ​ផុតកំណត់​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ រុ​ស្ស៊ី​អាច​វាយប្រហារ​បណ្ដា​នាវា​ដឹក
ទំនិញ​ក្នុង​សមុទ្រ​ខ្មៅ ។ លោក​បន្ត​ថា​កងទ័ព​រុ​ស្ស៊ី​អាច​ពង្រីក​គោលដៅ​វាយប្រហារ​ដល់​បណ្ដា
មធ្យោបាយ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែ​ន ហើយ​រួម​បញ្ចូល​ការ​វាយប្រហារ​លើ​នាវា​ស៊ី​វិល​ផង​ដែរ ។

ថ្លែង​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អាច​ផ្លាស់
ប្ដូរ​ចិត្ត និង​វិល​មក​រក​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​វិញ ប្រសិនបើ​បំពេញ​លក្ខខណ្ឌ​មួយ​ឲ្យ​បាន​ពេញលេញ ។ លោក​ថា​ប្រសិនបើ​លក្ខខណ្ឌ​នេះមិន​ត្រូវ​បាន​បំពេញ​ការ​ពន្យារពេល​កិច្ចព្រមព្រៀង​នេះ​ក៏​គ្មាន​ន័យ​អ្វី​ដែរ ។ លក្ខខណ្ឌ​នោះ​គឺ​រាល់​គោលការណ៍​នៃ​ការ​ចូលរួម​របស់​រុ​ស្ស៊ី​ត្រូវ​គិតដល់ ហើយ
អនុវត្ត​ដោយ​គ្មាន​ការ​លើកលែង​និង​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ