លិចនាវាក្នុងបឹងមួយនៅតូហ្គោស្លា.ប់36នាក់
រដ្ឋាភិបាល និងពួកអ្នកនៅរស់រានមានជីវិតរាយការណ៍ថា មនុស្សយ៉ាងតិច៣៦នាក់បានត្រូវស្លា.ប់កាលពីយប់ថ្ងៃទី៨ ឧសភា កន្លងមកនេះ ពេលនាវារបស់ពួកគេលិចក្នុងបឹងតូហ្គោស្ថិតនៅចម្ងាយ៥០គ.ម ខាងកើតរដ្ឋធានីឡូមេ។ អ្នកនៅរស់រានមានជីវិតម្នាក់និយាយប្រាប់វិទ្យុតូហ្គោមួយថា ពួកអ្នកដំណើរដែលត្រឡប់មកពីចូលរួមក្នុងពិធីបញ្ចុះសពត្រូវរងការ វាយប្រហារដោយខ្យល់បោកបក់យ៉ាងខ្លាំងអមដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ផងដែរ ។ បណ្តានារី និងកុមារស្ថិតក្នុងចំណោមជនរងគ្រោះដោយសារការលិចនាវានោះ ។
ចែករំលែកព័តមាននេះ