ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ពេល៦​ម៉ោង​​មនុស្ស​២នាក់​​​ស្លា.ប់ ដោយ​សារ​គ្រោះថ្នាក់​ចរា​ចរណ៍

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​​​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​ដោយ​សារគ្រោះថ្នាក់​​ចរាចរណ៍​២​កន្លែង ​ផ្សេង​គ្នា​ដែល​​មួយ​កន្លែង​កើត​​ឡើងនៅ​ចំណុច​មុខ​សាលា​​ IIC ស្ថិត​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ មាន​ជ័យ កាលពីវេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ឧសភា ​ឆ្នាំ ២០១១ ​និង​មួយ​កន្លែង​ទៀត​​កើត​​ឡើង​

រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​​​បាន​ស្លាប់​បាត់​បង់​ជីវិត​​ដោយ​សារគ្រោះថ្នាក់​​ចរាចរណ៍​២​កន្លែង ​ផ្សេង​គ្នា​ដែល​​មួយ​កន្លែង​កើត​​ឡើងនៅ​ចំណុច​មុខ​សាលា​​ IIC ស្ថិត​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ មាន​ជ័យ កាលពីវេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ឧសភា ​ឆ្នាំ ២០១១ ​និង​មួយ​កន្លែង​ទៀត​​កើត​​ឡើង​នៅចំណុច​​ផ្លូវជាតិ​លេខ​១ ភូមិ​តា​ព្រហ្ម សង្កាត់​​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ ​កាល​ពីវេលាម៉ោង​១​និង​​​៣០​នាទី​​រំលង​អធ្រាត្រ​ ឈាន​ចូល​​ថ្ងៃ​ទី​៨ ឧសភា ​ឆ្នាំ​២០១១ ។

​តាម​ប្រភព​ព័ត៌​មាន​ទាក់ទិន​នឹង​ករណី​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​២​ករណី​ខាង​លើ​នេះ​បាន​ឱ្យ​ដឹង​ថា ​អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុ​ការណ៍​ គ្រោះថ្នាក់​​​​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ​ឈ្មោះ​នុត យឿន ភេទប្រុស អាយុ​៤១​ឆ្នាំ ​​រស់​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង ។ មុន​ពេល​​គ្រោះ​ថ្នាក់​​ជន​រងគ្រោះបាន​ជិះ​ម៉ូតូ​ម៉ាក​ C100 ​កូរ៉េ​ពណ៌​​ក្រហម ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​២ ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង ។ ​លុះ​ដល់​ចំណុច​កើតហេតុ​​ក៏​បុក​ជា​មួយ​អ្នក​ជិះ​ម៉ូតូ​​ម៉ាក​​ស្កុប​ពី​ដែល​បើក​បរ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង ។ ចំណែក​ឯ​អ្នក​បើក​​​ម៉ូតូ​ម៉ាក​ស្តុប​ពីនោះ ក៏រង​របួស​ធ្ងន់​ធ្ងរ​ដែរ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​​មាន​ជ័យ បានចុះ​ទៅវាស់​វែង​ដក​ហូត​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សាទុក​បណ្តោះ​អាសន្ន​​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។

ដោយ​ឡែក​​​ករណី​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​កន្លែង​​ទៀត​ដែល​​បណ្តាល​ឱ្យ​បុរស​​ម្នាក់​ស្លាប់​​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១នោះ​ បង្ក​ឡើង​ដោយ​សារ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​ពណ៌ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-0021 ​​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​ធ្វើ​ដំណើរ​​លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច​​​បាន​ជ្រុល​ល្បឿន​​បុក​ជា​មួយ​អ្នក​​ជិះ​ម៉ូតូ​ម៉ាក C100 កូរ៉េ​ពណ៌​ស្លែ ដែល​ជិះ​​ស្រប​ទិស​គ្នា ​ប​ណ្តាល​ឱ្យ​​ដួល​ម៉ូតូ​ខ្ទាត​ម្ចាស់​ធ្លាក់​បោក​ខ្លួន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើ​ត​ហេតុ​ដែរ ។ ​ចំណែក​ឯ​ម៉ូតូត្រូវ​រថយន្ត​បុក​​អូស​បែក​ផ្កា​ភ្លើង​​ឆាប​ឆេះអស់​ម៉ដ្ឋ​​សល់​តែ​ឆ្អឹង។ អ្នក​ឃើញ​ហេតុ​ការណ៍​​គ្រោះថ្នាក់​បាន​​លាន់​ម៉ាត់​ថា ម្ចាស់​ម៉ូតូ​​ក៏​ស្លាប់​​ ម៉ូតូ​ក៏​ឆេះ​ម៉ដ្ឋ​ គួរ​ឱ្យ​រន្ធត់​មែន ។ ​ចំណែក​ឯ​អ្នក​បើ​កបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ។

ករណី​គ្រោះ​ថ្នាក់​​​​ចរាចរណ៍នេះសមត្ថ​កិច្ច​នគរបាល​ខណ្ឌ​មាន​ជ័យ ​សហ​ការ​ជា​មួយ​​នគរបាល​ការិយា​ល័យ​ជំនាញ​បាន​ចុះ​​វាស់​វែង​ និង​នាំ​យក​រថយន្ត​បង្ក​​ទៅ​កាន់​ការិយា​ល័យ​​ជំនាញ​ដើម្បីចាត់​ការ​តាម​ច្បាប់ ។ ​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អ្នក​ស្លាប់​​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ ឈ្មោះ​ហុក វែង ភេទប្រុស អាយុ​​៣៣​ឆ្នាំ មាន​ទី​លំនៅ​ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល៕