ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេស​ចរ​បារាំង​28នាក់​ត្រូវ​ជួយ​សង្គ្រោះ​ក្រោយ​លិច​នាវា​នៅ​វៀត​ណាម​

14 ឆ្នាំ មុន

អ្នក​ទេស​ចរ​ជន​ជាតិ​បារាំង​២៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពេល​នាវា​ដែល​ពួក​គេ​ជិះ​កំសាន្ត​បាន​លិច​នៅ​ឆក​សមុទ្រ​ហា​ឡុង​​ជា​កន្លែង​ទេស​ចរណ៍​សំខាន់មួយ​របស់​វៀត​ណាម​។
ស្ត្រី​អ្នក​ទេស​ចរ​បារាំង​ម្នាក់​អាយុ​៦៥​ឆ្នាំ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​និយាយ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​AFP ថា គ្រោះ​ថ្នាក់​នេះ​កើត​មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា

អ្នក​ទេស​ចរ​ជន​ជាតិ​បារាំង​២៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពេល​នាវា​ដែល​ពួក​គេ​ជិះ​កំសាន្ត​បាន​លិច​នៅ​ឆក​សមុទ្រ​ហា​ឡុង​​ជា​កន្លែង​ទេស​ចរណ៍​សំខាន់មួយ​របស់​វៀត​ណាម​។
ស្ត្រី​អ្នក​ទេស​ចរ​បារាំង​ម្នាក់​អាយុ​៦៥​ឆ្នាំ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​និយាយ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​AFP ថា គ្រោះ​ថ្នាក់​នេះ​កើត​មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា ដោយ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ឬ​​របួស​ឡើយ​។ ស្ត្រី​អ្នក​ទេស​ចរ​រូបនេះ​និយាយ​ថា យើង​មាន​អារម្មណ៍​ថា នាវា​ចាស់​នោះ​មាន​បញ្ហា​បច្ចេក​ទេស​មួយ​ចំនួន​មុន​ពេល​ចាក​ចេញ​ដំណើរ​។

ចំណែក​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ក្វាង​នីញ លោក DANG HUY HAU គូស​បញ្ជាក់​ថា នាវា​នេះ​បាន​លិច​ក្រោយ​ការ​បុក​គ្នា​ជាមួយ​នាវា​មួយ​គ្រឿង​ទៀត​ដែល​ការ​អះ​អាង​នេះ​ត្រូវ​បាន​បដិ​សេធ​ដោយ​ស្ត្រី​អ្នក​ទេស​ចរ​បារាំង លោក​ស្រី JOSETTE FARRET ដែល​អះ​អាង​ថា ពិត​ជា​ពុំ​មាន​ការ​បុក​គ្នា​ណា​មួយ​ឡើយ។​ អ្នក​ដំណើរ​ទាំង​អស់​អាច​ជួយ​ផ្ទេរ​ទៅ​កាន់​​នាវា​មួយ​ទៀត​មុន​ពេល​នាវា​ពួក​គេ​ជិះ​លិច​៕