ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ចិន​បញ្ចប់​ការ​សិក្សា​ជិត​១២​លាន​នាក់ នឹង​ដើរ​ចូល​ទីផ្សារ​ការងារ​ដ៏​សែន​តូច​ចង្អៀត​នៅ​ឆ្នាំ​នេះ

9 ខែ មុន

ចិន ៖ យុវជន​នៅ​ក្នុង​ប្រទេស​ចិន កំពុង​តស៊ូ​ក្នុង​ការ​ចាប់ផ្តើម​ស្វែង​ការងារ​ដំបូង​របស់​ពួក​គេ ខណៈ​

ចិន ៖ យុវជន​នៅ​ក្នុង​ប្រទេស​ចិន កំពុង​តស៊ូ​ក្នុង​ការ​ចាប់ផ្តើម​ស្វែង​ការងារ​ដំបូង​របស់​ពួក​គេ ខណៈ​ដែល​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​នៅ​ក្នុង​ប្រទេស​មួយ​នេះ បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ស្រប​ពេល​កំណត់​ត្រា​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ចិន​ជិត ១១.៦​លាន​នាក់ នឹង​ដើរ​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ដ៏​តូច​ចង្អៀត​បំផុត​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​សារព័ត៌មាន CNA ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ដោយឡែក របាយការណ៍​ពី​សារព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​ចំនួន ១១.៦​លាន​នាក់ កំពុង​ដើរ​ចូល​ទីផ្សារ​ការងារ​ដ៏​សែន​តូច​ចង្អៀត​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក ដែល​បាន​រង​គ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ជា​ពិសេស​ឆ្អឹងខ្នង​នៃ​អាជីវកម្ម​ឯកជន​ខ្នាត​តូច និង​មធ្យម កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​ការងារ​គ្រប់គ្រាន់​សម្រាប់​ពួក​គេ​។

ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ចិន​កំពុង​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត ដោយ​ភាព​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ពី ១៦ ទៅ ២៤ ឆ្នាំ​កើនឡើង​ដល់ ២០.៨% នៅ​ក្នុង​ខែឧសភា ឆ្នាំ​នេះ ដែល​លើស​ពី​កម្រិត​ខ្ពស់​ពី​មុន​ត្រឹម ២០.៤% ដែល​បាន​កំណត់​នៅ​ក្នុង​ខែមេសា​។

ដោយសារ​តែ​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់ ផ្ទុយ​ពី​ការ​សប្បាយ​រីករាយ​ជាមួយ​ការ​បោះ​មួក​ពួក​គេ​ទៅ​លើ​មេឃ និស្សិត​ចិន​ជា​ច្រើន​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​បាន​នាំ​គ្នា​បង្ហោះ​រូប​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​អ្នកខ្លះ​ធ្វើ​ជា​ដេក​ដួល​លើ​ដី ស្ពាន ឬ​លើ​កៅអី​សួន ដើម្បី​បង្ហាញ​ភាព​ស្រងាកចិត្ត ហើយ​អ្នកខ្លះ​ទៀត បង្ហាញ​ភាព​ចំអក ដោយ​ការ​បោះ​សញ្ញាប័ត្រ​ពួក​គេ​ចូល​ទៅ​ក្នុង​ធុងសំរាម​។

ជាមួយនឹង​ភាព​ភាព​អត់​ការងារ​ធ្វើ ឬ​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​នេះ​ហើយ បាន​បង្ខំ​ឱ្យ​យុវជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន រស់នៅ​ទាំង​លំបាក​ក្នុង​ជីវិត​បែប​សម័យ​ទំនើប ហើយ​ជំនួស​ឱ្យ​ការ​តស៊ូ​នេះ ពួក​គេ​បាន​សម្រេចចិត្ត​មិន​ទិញ​ផ្ទះ ឡាន មិន​រៀប​ការ ដោយ​ជ្រើសរើស​របៀប​រស់នៅ​បែប​អសកម្ម​លើ​ការ​ប្រើប្រាស់ និង​ចំណាយ​តិច ដែល​កត្តា​នេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​កំណើនប្រជាជន​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ