ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុមក្មេងទំនើ.ង៥នាក់ ពាក់ព័ន្ធនឹងករណីហិ.ង្សាដោយចេតនាបណ្តាលឲ្យជនរងគ្រោះស្លា.ប់

9 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​អុកឡុក ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គ​.​ប់​ដុំ​ថ្ម និង​ដេញ​កា​.​ប់​ប្រហារ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​អុកឡុក ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គ​.​ប់​ដុំ​ថ្ម និង​ដេញ​កា​.​ប់​ប្រហារ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៧​និង​៣០​នាទី បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ឪពុក​របស់​ជន​រង​គ្រោះ ដែល​មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​ថា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ស្ថិត​នៅ​ភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប កូន​របស់​ខ្លួន​ត្រូវ​បាន​ក្មេង​មួយ​ក្រុម​យក​ដុំ​ថ្ម​គ​.​ប់ និង​យក​កាំ​បិ​.​ត​កា​.​ប់​កូន​របស់​ខ្លួន បណ្តាល​អោយ​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

គ្រាន់តែ​ទទួល​បណ្តឹង​ភ្លាម កម្លាំង​ជំនាញ​បាន​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដាក់​បទបញ្ជា​អោយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ប្រុស ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​កាំ​បិ​.​ត​០២​ដើម និង​ដាវ​០២​ដើម ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ចំនួន​៥​នាក់​រួម​មាន ៖១.​ឈ្មោះ គង់ សា​វី​មុន្នី​ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​ទី​២ ឃុំ​កណ្តៀង​រាយ ,២.​ឈ្មោះ​អ៊ុំ​សុផល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ ៣.​ឈ្មោះ​ថា បូ​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ,៤.​ឈ្មោះ​សុខ ទិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​និង​ទី​៥.​ឈ្មោះ នាង តា​វ៉េ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​កាំ​បិ​.​ត​២​ដើម និង​ដាវ​២​ដើម ។

លោក វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ឈ្មោះ សោម ភ​ន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ថា កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ ឈ្មោះ​ធន់ សុ​ផុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវជា​ក្មួយ​របស់​ខ្លួន​មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​ទូរស័ព្ទ​ប្រាប់​ខ្លួន​ថា កូន​របស់​ខ្លួន​ឈ្មោះ​សោម សា​ម៉ាក់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​បិត​តែម​ម៉ូតូ​នៅ​ក្រុង​បា​វិត ត្រូវ​បាន​ក្មេង​មួយ​ក្រុម​គ​.​ប់​ដុំ​ថ្ម និង​កា​.​ប់​បណ្តាល​អោយ​រង​របួស​រហូត​ដល់​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

លោក​បាន​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​យើង​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ភ្លាម​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី​កុយ សភាព ស្នងការ​រង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបួរ និង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​២​និង​០០​បាទី​រសៀល​ថ្ងៃ​១១ ខែកក្កដា ឆ្នាំ​២០២៣ ទើប​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន និង​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ ។

បច្ចុប្បន្ន​ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត និង​បាន​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ