ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ធ្ងន់​ធ្ងរ​គេ​ដឹក​តាម​​ម៉ូតូ​យក​មក​ប្លុង​ចោល​ឱ្យ​ស្លា.ប់​នៅ​មន្ទីរពេទ្យ​

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​ឈ្មោះ​ភី សុផាត អាយុ​១៩​ឆ្នាំ ​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​​ព្រែក​ហូរ​ខាង​លិច​ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​​​សន្លប់​ ហើយ​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​ម៉ូតូ​​យក​មក​ប្លុង​​ទុក​ចោល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ជ័យ​ជម្នះ ខាង​មុខ​អគារ​សង្គ្រោះ​​បន្ទាន់​ កាល​ពីវេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៨ ឧសភា

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​ឈ្មោះ​ភី សុផាត អាយុ​១៩​ឆ្នាំ ​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​​ព្រែក​ហូរ​ខាង​លិច​ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​​​សន្លប់​ ហើយ​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​ម៉ូតូ​​យក​មក​ប្លុង​​ទុក​ចោល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ជ័យ​ជម្នះ ខាង​មុខ​អគារ​សង្គ្រោះ​​បន្ទាន់​ កាល​ពីវេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៨ ឧសភា ។

ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​ជិះ​​ម៉ូតូ​​ចេញ​ផុត​ គ្រូ​​ពេទ្យ​បាន​ឃើញ​ក៏​ជួយ​សង្គ្រោះ​​ ប៉ុន្តែ​ជា​អកុសល​​ជន​រងគ្រោះ​បាន​ស្លាប់​នៅ​វេលាម៉ោង​​ប្រហែល​៤​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​៩ ឧសភា ​ដោយ​សារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​ គឺ​ផុង​លលាដ៍​ក្បាល​ផ្នែក​ខាង​ក្រោយ​ចេញ​ឈាម​តាម​ច្រមុះ និង​ត្រចៀក។ រហូត​ដល់​ម៉ោង​១០​ព្រឹក​ ថ្ងៃ​​​ដដែល ទើប​ក្រុម​គ្រួសារ​មក​រក​ដល់​មន្ទីរ​ពេទ្យ​​ស្គាល់​អត្តសញ្ញាណ​ជន​រងគ្រោះ ប៉ុន្តែ​មូល​ហេតុ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​មាន​របួស​នេះ មិន​មាន​ប្រភព​​ណា​មួយ​បាន​ដឹង​ច្បាស់​លាស់​ទេ។ ប៉ុន្តែ​​បើ​តាម​ការ​សន្និ​ដ្ឋាន​​ជំហាន​ដំបូង​របស់​​សមត្ថ​កិច្ច​ គឺ​ជន​រង​គ្រោះ​រង​របួស​ដោយ​សា​រការ​វាយ​តប់​គ្នា​ ឬ​ត្រូវគេ​លួចវាយ​ដោយ​សារ​គំនុំ​​អ្វី​មួយ ព្រោះ​ជន​រង​​គ្រោះ​ចេញ​ពី​​ផ្ទះ​មក​មិន​មាន​លុយ​កាក់​ ឬ​របស់​មាន​តម្លៃ​​អ្វី​មួយ​ជាប់​នឹង​ខ្លួន​ឡើយ ។

​ស្ត្រីឈ្មោះ​វ៉ាន រ៉េន អាយុ​៥០​ឆ្នាំ ​រស់​នៅភូមិ​ព្រែក​​ហូរ​ខាង​លិច សង្កាត់​​ព្រែក​ហូរ ​ក្រុងតា​ខ្មៅ ​ដែល​ជា​ម្តាយ​​របស់​យុវជន​រូប​នេះ បាន​រៀប​រាប់​ប្រាប់ប៉ូលិស​ថា​នៅរសៀល​​ថ្ងៃ​ទី​៨ ឧសភា ​កូន​គាត់​ឈ្មោះ​ភី សុផាត​ បាន​ចេញ​ពី​ផ្ទះ​ទៅ​លេង​​បាល់​ទះ​នៅ​ក្នុង​ភូមិ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​​​ក៏​បាន​ចេញពី​ផ្ទះ​​​បាត់​រហូត​។ លុះ​នៅ​ម៉ោង​ប្រហែល​​៧​យប់ ទើបម្តាយ​រ​បស់​​វិត​បាន​​មក​ប្រាប់​​គាត់​ថា កូន​ប្រុស​គាត់​មាន​ទំនាស់​វាយ​តប់​គ្នា​​ជា​មួយ​​យុវជន​មួយ​ក្រុម​ទៀត​នៅ​កន្លែង​​លក់​ទឹក​ត្នោត​ជូរក្នុង​ភូមិ​ព្រែក​​សំរោង​ សង្កាត់​​តាខ្មៅ ​ក្រុង​តា​ខ្មៅ និងត្រូវសមត្ថ​កិច្ច​​ប៉េអឹម​ក្រុង​​ចាប់​​យក​ទៅ​បាត់ហើយ គឺ​ឈ្មោះ​វិត ​ជាអ្នក​ទូរស័ព្ទ​​មក​ប្រាប់ ។

ម្តាយ​ជន​រងគ្រោះ​​​ឱ្យ​ដឹង​ទៀត​ថា ភ្លាមៗ​នោះ​​គាត់​​ប្រញាប់​ទៅសួរ​នៅ​ទី​បញ្ជា​ការ​​ប៉េអឹម​ក្រុង​តា​ខ្មៅ ប៉ុន្តែ​មន្ត្រី​ប៉េអឹម​​​ប្រាប់​ថា ​អត់​មាន​​ចាប់​មនុស្ស​មក​ទេ និង​បាន​ប្រាប់​​ឱ្យ​ទៅ​សួរ​ប៉ូលិស​ក្រុង​តា​ខ្មៅ​បន្ត​ទៀត ប៉ុន្តែ​ខាង​​ប៉ូលិស​ប្រាប់​ថា ​អត់​បាន​ចាប់​ឈ្មោះ​​ភី សុផាត ទេ ។ ​ចំណែក​ឈ្មោះ​​វិត ជា​មិត្ត​ភក្តិ​របស់​​កូនប្រុសគាត់​ក៏​មិន​​ឃើញ​ចូល​​ផ្ទះដូច​គ្នា​​ផង​ដែរ មិន​ដឹង​ថាទៅណា ឡើយ។ ​លុះ​ព្រឹក​​ឡើង​ថ្ងៃ​ទី​៩ ឧសភា ទើប​​ទទួល​ដំណឹង​ថា មាន​យុវ​ជន​ម្នាក់​ស្លាប់​​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជម្នះ​​ មិន​ស្គាល់​សាច់​​ញាតិ​គាត់​ក៏ប្រញាប់​មក​​មើល ទើប​ស្គាល់​ថា ជា​កូន​របស់​គាត់ ។ ​គាត់​បញ្ជាក់​ថា ​កូន​គាត់​ចេញ​ពី​ផ្ទះ​ជា​មួយ​មិត្ត​ភក្តិ​​​ និង​​មិន​មាន​របស់​របរ​អ្វី​ជាប់​មក​ជា​មួយ​ទេ ​គឺ​មានតែ​លុយ​តិច​តួច​ប៉ុណ្ណោះ។

គ្រូពេទ្យ​​បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​របួស​ផុង​លលាដ៍​ក្បាលផ្នែក​ខាង​ក្រោយ​ចំហៀង​ខា​ង​ឆ្វេង និង​ស្នាម​ប៉ោង​​ក្បាល​ផ្នែក​​ខាង​ស្តាំខាង​ក្រោយ​ មាន​​ឈាម​​ចេញតាម​ច្រមុះ និង​ត្រចៀក​មិន​អាច​​ជួយ​សង្គ្រោះ​​បាន​ក៏​ស្លាប់​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៩ ឧសភា។ ​នៅថ្ងៃ​ដដែល​​​នោះ​ក្រុម​គ្រួសារ​បាន​មក​ទទួល​យក​​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​​ប៉ូលិស​កំពុង​ធ្វើការ​​ស្រាវជ្រាវ​លើ​ករណី​នេះ​ដើម្បី​ស្វែងរក​យុត្តិ​ធម៌​​ឱ្យ​ជន​រងគ្រោះ៕