ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះសិប្បកម្ម​ដេរពូកសាឡុង នៅច្បារ​អំពៅ ឆេះអស់ទាំងស្រុង ខណៈសមត្ថកិច្ច ប្រើទឹក​អស់ ៣០ឡាន

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាយកដ្ឋាន​នគរបាល​បង្ការពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នៅវេលាម៉ោង​ ១៦:៥០​ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១១រោច​…

ភ្នំពេញ៖ នាយកដ្ឋាន​នគរបាល​បង្ការពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នៅវេលាម៉ោង​ ១៦:៥០​ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១១រោច​ ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយ​កន្លែង បានកើតឡើងចំណុច សិប្បកម្មដេរពូកសាឡុង ដែលស្ថិតនៅ​ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ឈ្មោះ​ សុខ ចន្ទី ភេទ​ ប្រុស អាយុ ៣៩​ ឆ្នាំ ជនជាតិ​ វៀតណាម មុខរបរ​ ម្ចាស់សិប្បកម្ម។

នាយកដ្ឋាន​នគរបាល​បង្ការពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា មូលហេតុ​ បណ្តាលឱ្យ​ភ្លើងឆេះសិប្បកម្ម​នេះ អាជ្ញាធរសមត្ថកិច្ច កំពុង​បន្ត​ការ​ស្រាវជ្រាវ។

សិប្បកម្ម​ដេរពូកសាឡុងនេះ ជាប្រភេទសំណង់ ទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ បណ្តាលឱ្យ​ខូចខាត​សម្ភារៈ ឆេះឃ្លាំងសិប្បកម្ម ចំនួន ០១​ឃ្លាំង រួមមាន ម៉ាស៊ីនដេរ និងភុង ចំនួន ០៥​គ្រឿង។  រថយន្ត PAJARO​ ចំនួន ០១​ គ្រឿង។ ម៉ូតូ Honda Air Black ចំនួន ០១គ្រឿង នឹងឆេះរាលដាលដល់​ផ្ទះឈើ​ប្រក់ស័ង្កសី ចំនួន ០១​ ខ្នង​ អស់ទាំងស្រុង និង​ផ្ទះថ្ម​ចំនួន ០១​ ខ្នង ( ខូច​ខាតប្រហែល ១០%)​​។ ហេតុការណ៍នេះ មិនមាន​អ្នករបួស និង​ស្លាប់ទេ។

កង​កម្លាំង​​បង្ការ​​ពន្លត់​​អគ្គិភ័យ​​ និង​សង្គ្រោះ ​បាន​​ប្រើ​​ប្រាស់​​​រថយន្ត​ការិយាល័យ​​អគ្គិភ័យ​​​ចំនួន ១៥​ គ្រឿង ប្រើប្រាស់ទឹកអស់​ ចំនួន ៣០​រថយន្ត​ ស្មើ​​​នឹង ១២០​​​​ម៉ែត្រ​​​គូប។

ភ្លើង​​ឆេះ​​​សិប្បកម្ម​​​ដេរ​​​​ពូក​​​សា​​ឡុងនេះ រថយន្តរដ្ឋបាល​​ខណ្ឌ​ច្បារ​អំពៅ​ ចំនួន ០១​ គ្រឿង ប្រើប្រាស់​​អស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨​ ម៉ែត្រ​គូប​។ ក្នុងនោះ រួមមាន រថយន្តទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត​ ស្មើនឹង ១២​ ម៉ែត្រគូប។ រថយន្តទីក្រុងនរាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ ស្មើនឹង ១៦​ ម៉ែត្រគូប។ រថយន្តបុរីប៉េង​ហួត ចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦​ រថយន្ត​ ស្មើនឹង ៣៦​ ម៉ែត្រគូប។ ​​​រថយន្តក្រុមហ៊ុនស្រាបៀរ​កម្ពុជា ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦​​ម៉ែត្រគូប​។

​នាយក​​ដ្ឋាន​​នគរបាល​បង្ការពន្លត់​​អគ្គិភ័យ និង​សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ភ្លើងឆេះសិប្បកម្ម​ដេរពូកសាឡុង ត្រូវបាន​ពន្លត់​ចប់​ ​នៅ​​វេលា​​​ម៉ោង ១៨:៥០​ នាទីល្ងាច​ នាថ្ងៃខែឆ្នាំដដែល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ