ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើបរិភោគទៅខូចសុខភាព! ពោះវៀនជ្រូក និងស្បែកជ្រូកខូចគុណភាពជិត៥០០០គីឡូក្រាមត្រូវកម្ទេចចោល

9 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​បរិភោគ​ទៅ​ច្បាស់​ណាស់​នឹង​ខូចសុខភាព​មិន​ខាន​ឡើយ បើ​ពោះវៀន​ជ្រូក និង​ស្បែក​ជ្រូក​ខូចគុណភាព​ប្រមាណ​ជិត ៥០០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​កម្ទេច​ចោល ។ នេះ​បើ​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់…

ខេត្តកណ្ដាល ៖ បើ​បរិភោគ​ទៅ​ច្បាស់​ណាស់​នឹង​ខូចសុខភាព​មិន​ខាន​ឡើយ បើ​ពោះវៀន​ជ្រូក និង​ស្បែក​ជ្រូក​ខូចគុណភាព​ប្រមាណ​ជិត ៥០០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​កម្ទេច​ចោល ។ នេះ​បើ​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ផ្សាយ ។

ជាក់ស្តែង នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ សមត្ថកិច្ច ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល និង​ដោយ​មានការ​សហការ​ពី​សមត្ថកិច្ច​គយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ធ្វើការ​កម្ទេច​ចោល​នូវ​ពោះជ្រូក និង​ស្បែក​ជ្រូក​ដែល​ខូចគុណភាព​ចំនួន ៤ ៧៧៥​គីឡូក្រាម ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនិញ​ខូចគុណភាព​ទាំងនេះ គឺ​ពិត​ណាស់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ប្រសិនបើ​ទំនិញ​ខាងលើ​នេះ​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​នានា ។

សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ច ក​.​ប​.​ប​. តែងតែដកហូត និងកម្ទេចទំនិញខូចគុណភាពជាច្រើន ដែលដឹកមកចរាចរនៅលើទីផ្សារនានាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ