ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប ៖ ​មនុស្ស​​190​នាក់​ចាប់ខ្លួន​ពីបទ​បង្ក​ហិ.ង្សា​​​ខាង​សាសនា​នឹង​ត្រូវ​​កាត់ទោសដោយ​តុលាការ​​យោធា​កំពូល​

14 ឆ្នាំ មុន

ក្រុមប្រឹក្សា​​​ជាន់ខ្ពស់​​​របស់កងទ័ព​​អេហ្ស៊ីប ​​បាន​សម្រេច​​​កាលពីថ្ងៃទី​​​៨ ឧសភា ​ធ្វើ​ការ​កាត់ទោស​​នៅមុខ​តុលាការ​​យោធា​​កំពូលមួយ​​ប្រឆាំង​​នឹង​មនុស្ស​​​ ១៩០នាក់​​ដែលត្រូវ​​ចាប់ខ្លួន​​ក្នុង​ឱកាស​​​នៃការប៉ះទង្គិច​បង្ហូរ​ឈាម​​ គ្នា​​រវាង​ពួក​អ៊ិស្លាម​​​ និង​ពួក​គ្រឹស្ត​នៅទីក្រុងគែរ ។​ ក្រុមប្រឹក្សាជាន់ខ្ពស់​​​របស់​កងទ័ព​ដែល​​ដឹក​នាំ​​ប្រទេស​អេហ្ស៊ីប​​​ ចាប់តាំង​ពី​​​ការ​ដួល​រលំ​​​របស់​​អតីត​​ប្រធានាធិបតី​​​លោកហូស្នី ​មូបារ៉ាក់ ​បាន​បញ្ជា​ឱ្យ​​បញ្ជូន​មក​កាន់តុលាការ​​​​យោធា​កំពូល​នូវ​រាល់​ពួកជនដែល​ ចាប់ខ្លួន​ទាក់ទិន​​​ដល់ការប៉ះ​ទង្គិច​​បង្ហូរ​ឈាម​គ្នា​កាលពី​​យប់ថ្ងៃទី​​ ​៧ ឧសភា ​​កន្លង​មក​​នេះ ក្នុងរដ្ឋធានី​​​អេហ្ស៊ីប ។​

ក្រុមប្រឹក្សា​​​ជាន់ខ្ពស់​​​របស់កងទ័ព​​អេហ្ស៊ីប ​​បាន​សម្រេច​​​កាលពីថ្ងៃទី​​​៨ ឧសភា ​ធ្វើ​ការ​កាត់ទោស​​នៅមុខ​តុលាការ​​យោធា​​កំពូលមួយ​​ប្រឆាំង​​នឹង​មនុស្ស​​​១៩០នាក់​​ដែលត្រូវ​​ចាប់ខ្លួន​​ក្នុង​ឱកាស​​​នៃការប៉ះទង្គិច​បង្ហូរ​ឈាម​​គ្នា​​រវាង​ពួក​អ៊ិស្លាម​​​ និង​ពួក​គ្រឹស្ត​នៅទីក្រុងគែរ ។​ ក្រុមប្រឹក្សាជាន់ខ្ពស់​​​របស់​កងទ័ព​ដែល​​ដឹក​នាំ​​ប្រទេស​អេហ្ស៊ីប​​​ចាប់តាំង​ពី​​​ការ​ដួល​រលំ​​​របស់​​អតីត​​ប្រធានាធិបតី​​​លោកហូស្នី ​មូបារ៉ាក់ ​បាន​បញ្ជា​ឱ្យ​​បញ្ជូន​មក​កាន់តុលាការ​​​​យោធា​កំពូល​នូវ​រាល់​ពួកជនដែល​ចាប់ខ្លួន​ទាក់ទិន​​​ដល់ការប៉ះ​ទង្គិច​​បង្ហូរ​ឈាម​គ្នា​កាលពី​​យប់ថ្ងៃទី​​​៧ ឧសភា ​​កន្លង​មក​​នេះ ក្នុងរដ្ឋធានី​​​អេហ្ស៊ីប ។​
ប្រទេស​អេហ្ស៊ីប​​មានការ​ភ័យខ្លាច​​ចំពោះ​ការ​កើនឡើង​​​នៃការប៉ះទង្គិចគ្នា​​​រវាង​​​សហគមន៍​សាសនា​​ក្រោយការ​ប៉ះទង្គិចគ្នា​​រវាង​ពួក​​អ៊ិស្លាម​​​និង​ពួកគ្រឹស្ត​​​អេហ្ស៊ីប ​ដែលបណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​​​​១២នាក់ ​​កាលពីយប់ថ្ងៃទី​​​៧ ឧសភា ​ក្នុង​សង្កាត់​​មួយនៃទីក្រុងគែរ ៕