ឯណាទៅភូមិ-ឃុំមានសុវត្ថិភាព? អធិការស្រុកកោះធំកំពុងត្រូវប៉ាន់ល្បែ-ង-អនឡាញ
- កណ្តាល
ខេត្តកណ្តាល ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន…
ខេត្តកណ្តាល ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន…
ខេត្តកណ្តាល ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លង
ទៅនេះ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មួយឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ខេត្ត-ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន ។
ដោយឡែក នាពេលថ្មីៗនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិកហាក់កក្រើកផ្ទុះឡើងសារជាថ្មីក្នុងស្រុកកោះធំ ខេត្តកណ្តាល ពិសេសក្នុងឃុំព្រែកស្តីតែម្តង។
ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ប្រភពរាយការណ៍មកថា ទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិចអនឡាញជាច្រើនកន្លែង នៅក្នុងភូមិព្រែកចាន់ ផ្សារដើមអំពិល ឃុំព្រែកស្តី ស្រុកកោះធំបាននិងកំពុងតែផ្លាស់ប្តូររូបរាងថ្មីប្លែកទំនើបទាន់សម័យ ធ្លាប់តែលួចលេងតាមកញ្ចក់លែបថប តែក្នុងពេលបច្ចុប្បន្ន ចាក់តាមកញ្ចក់ទូរទស្សន៍យ៉ាងពេញទំហឹងនៅក្នុងមូលដ្ឋានផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បើកលេងយ៉ាងអនាធិបតេយ្យដោយពុំឃើញមានការទប់ស្កាត់ពីអជ្ញាធរមានសមត្ថកិច្ច ពិសេសលោកអធិការស្រុកតែម្តង ជាពិសេស បើនិយាយពីចោរកើតមានរាល់ថ្ងៃ ។
តាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះបាននិយាយថា មុននិងពួកគេអាចបើកទីតាំងទាំងនេះបាន គឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើតាំងពីប៉ុស្តិ៍អធិការរហូតដល់ស្នងការដ្ឋានរួចរាល់ហើយ គឺមិនអាចបោះសន្ទួចរំលងភ្នំបាននោះឡើយ ។ បើហ៊ានថ្លើមធំមិនរត់ការទេ ស្មានថាបើកបាន?
មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិ-ឃុំមានសុវត្តិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ តែមិនអនុវត្តន៍ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ