ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​​ និង​លទ្ធ​ភាព​នៃ​ការ​ពន្យា​រ​ពេល​បោះ​ឆ្នោត​នៅ​ទុយ​នី​ស៊ី

14 ឆ្នាំ មុន

ប៉ូលិស​ទុយ​នី​ស៊ីបាន​បា.ញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ដើម្បី​បំបែក​បាតុ​កម្ម​ប្រឆាំង​រដ្ឋា​ភិ​បាល​មួយ​នៅ​កណ្តាល​ក្រុង​ទុយ​នីស​ ដែល​នោះជា​បាតុ​កម្ម​៤​ថ្ងៃ​ជាប់ៗ​គ្នា​។
ចំណែក​នាយក​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន​ទុយ​នី​ស៊ី លោក BEJI CAID ESSEBSI បាន​លើក​ឡើង​ជាលើក​ដំបូង​ពី​​យថា​ភាព​នៃ​ការ​ពន្យារ​ពេលការ​បោះ​ឆ្នោត​សភា​ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ​ដោយ​សារ​ហេតុ​ផល​ខាង​បច្ចេក​ទេស​។

ប៉ូលិស​ទុយ​នី​ស៊ីបាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ដើម្បី​បំបែក​បាតុ​កម្ម​ប្រឆាំង​រដ្ឋា​ភិ​បាល​មួយ​នៅ​កណ្តាល​ក្រុង​ទុយ​នីស​ដែល​នោះជា​បាតុ​កម្ម​៤​ថ្ងៃ​ជាប់ៗ​គ្នា​។
ចំណែក​នាយក​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន​ទុយ​នី​ស៊ី លោក BEJI CAID ESSEBSI បាន​លើក​ឡើង​ជាលើក​ដំបូង​ពី​​យថា​ភាព​នៃ​ការ​ពន្យារ​ពេលការ​បោះ​ឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ​ដោយ​សារ​ហេតុ​ផល​ខាង​បច្ចេក​ទេស​។
ការ​បោះ​ឆ្នោត​នោះ គឺ​សំដៅ​ជ្រើស​រើស​សភា​ធម្ម​នុញ្ញ​មួយ​ទទួល​បន្ទុក​តាក់​តែង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​ក្នុង​ទិស​ដៅ​ក្រោយ​លោក​បេន​អាលី ជា​ឈ្មោះ​ប្រធានា​ធិបតី​ដែល​បាន​ដឹក​នាំ​ប្រទេស​ក្នុង​កណ្តាប់​ដៃ​ដែក​រយៈ​ពេល​២៣​ឆ្នាំ​រហូត​ដល់​ពេល​លោក​ត្រូវ​ផ្តួល​រំលំ​កាល​ពី​ថ្ងៃ​ទី​១៤ មករា កន្លង​មក​នេះ​ដោយ​សារ​ចលនា​បះ​បោរ​របស់​ប្រជា​ជន។
ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សាយ​តាម​ទូរ​ទស្សន៍​ជាតិ​ប្រមុខ​រដ្ឋា​ភិ​បាល​គូស​បញ្ជាក់​ថា មាន​ការ​រារាំង​ខាង​បច្ចេក​ទេស​ ដែល​ប្រការ​នេះ​ជា​លទ្ធ​ភាព​មួយ​ទៀត​ដែល​ត្រូវ​ពិនិត្យ​ឡើង​វិញ​លើ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​។
ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ពួក​យុវ​ជន​បាន​ស្រែក​ពាក្យ​នានា​ឱ្យ​លោក BEJI CAID ESSEBSI និង​ក្រុម​របស់​លោក​លា​លែង​ចេញ​។ អាជ្ញា​ធរ​បាន​តប​ត​ចំពោះ​បាតុ​កម្ម​លើក​ចុង​ក្រោយ​ទាំង​ឡាយ​ដោយ​កាល​ពី​យប់​ថ្ងៃ​ទី​៧ ឧសភា បាន​ដាក់​បំរាម​គោចរ​នា​ពេល​យប់​។ នា​ថ្ងៃ​ទី ៨ ឧសភា កង​កម្លាំង​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បណ្តេញ​ពួក​យុវ​ជន​ដែល​ធ្វើ​បាតុ​កម្ម​នៅ​តាម​មហា​វិថី BOURGUIBA ជា​វិថី​ធំ​ជាង​គេ​កាត់​កណ្តាល​ក្រុង ៕