ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីមកពីផឹកស៊ី ផ្ទុះជម្លោះ​កា.ប់​ប្រពន្ធ និង​កូនស្រី​ជា​ច្រើន​កាំបិ.ត

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្តី​ត្រឡប់​មក​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ស្រវឹង​ជោគ​ជាំ ប្រពន្ធ​ជេរ​ស្ដីបន្ទោស កើត​ទៅ​ជា​

ខេត្តព្រៃវែង ៖ ប្តី​ត្រឡប់​មក​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ស្រវឹង​ជោគ​ជាំ ប្រពន្ធ​ជេរ​ស្ដីបន្ទោស កើត​ទៅ​ជា​ជម្លោះ រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ.​ង្សា​វា.យ​ប្រតាយប្រតប់​គ្នា ចុង​ក្រោយ​ប្តី​ទាញ​កាំបិ.ត កា.ប់​សន្ធាប់​លើ​ប្រពន្ធ លុះ​កូនស្រី​ចូល​មក​ជួយ ក៏​កា.ប់ត្រូវ​ទាំង​កូន​ ដួល​ដេក​លើ​ដី ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ ចំណែក​បុរស​ជា​ប្តី​ត្រូវ​សមត្ថកិច្ច ចាប់​វា.យ​ខ្នោះ​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ស្ថិត​ក្នុងភូមិ​ក្រូច ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​​ប្រពន្ធ​​ឈ្មោះ ផល ស៊ា​ង​រ៉ា អាយុ​៣៩​ឆ្នាំ រង​របួស​៥​កន្លែង ក្នុង​នោះ​១-​របួស​ដាច់​រយះ​លើ​ផ្ទៃមុខ​ខាងឆ្វេង​, ២-​ដា.ច់​រយះ​លើ​កំភួនដៃ​ខាងឆ្វេង​, ៣-​ដា.ច់​ស្បែក​ក្បាល​លើ​ចុង​ចិញ្ចើម​ខាងឆ្វេង​, ៤-ដា​.​ច់​.​ស្បែក​ក្បាល​ផ្នែក​លើ​ត្រចៀក​ខាងឆ្វេង​, ៥-​ដា​.​ច់រ​យះ​ចង្កា (​របួសធ្ងន់​) ។​ ចំណែក​កូនស្រី​ឈ្មោះ ចាន់ ឌី អាយុ​១៥​ឆ្នាំ រង​របួស​២​កន្លែង គឺ​នៅ​លើ​ភ្លៅ ខាងស្ដាំ​មួយ​កន្លែង និង​មេដៃ​ខាងស្តាំ​មួយ​កន្លែង​(​ធ្ងន់​) ។

ដោយឡែក​ជនសង្ស័យ​មានឈ្មោះ ទូច ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព​កា.ប់​ប្រពន្ធ​និង​កូនស្រី​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​ប្តី​បាន​ចេញ​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រវឹង​ជោគ​ជាំ ក៏​ត្រូវ​ជន​រង​គ្រោះជា​ប្រពន្ធ បាន​ស្តីបន្ទោស ជេរ​ប្រមាថ ។ ពេល​នោះ​ប្ដី​បាន​ឃាត់​កុំឱ្យ​ជេរ តែ​ជន​រង​គ្រោះជា​ប្រពន្ធ​មិន​ព្រម​ឈប់ នៅ​តែ​ជេរ និង​បាន​យក​ទឹកនោម​ក្នុង​កន្ថោរ​មក​ជះ​លើ​ជនសង្ស័យ​ជា​ប្ដី រួច​រុញ​ឱ្យ​ដួល​ទៀត ទើប​កើតការ​ប្រតាយប្រតប់​គ្នា​ឡើង ។ បន្ទាប់​មក​ជនសង្ស័យ​ជា​ប្តី បាន​ដើរទៅ​ចង្ក្រាន​បាយ​រួច​ទាញ​កាំបិ.តប៉័ងតោ​កា.ប់​ទៅ​លើ​ប្រពន្ធ​ជា​ច្រើន​កាំបិ.ត លុះ​ពេល​កូនស្រី​ឈ្មោះ ចាន់ ឌី មក​ជួយ ក៏​ត្រូវ​ទាំង​កូនស្រី​ទៀត បណ្តាល​ឱ្យ រង​របួសធ្ងន់​ទាំង​២​នាក់​ម្តាយ​និង​កូន​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​កា.ប់​ប្រពន្ធ និង​កូន​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ផ្ទះ​មិត្តភក្តិ​ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​តា​ណា​ល ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បាន​នៅ​ទីនោះ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ជា​ប្តី រួម​ជាមួយ​វត្ថុ​តាង កាំបិ.ត ត្រូវ​បាន​នគរបាល ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​២​នាក់​ម្តាយកូន កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ