បាតុកម្មនៅម៉ារ៉ុកទាមទារការកែទម្រង់
ពួកបាតុករជាច្រើនពាន់នាក់បាននាំគ្នាដើរហែក្បួនកាលពីថ្ងៃទី៨ ឧសភា ក្នុងវិថីទាំងឡាយនៃទីក្រុង MARRAKECH ដើម្បីទាមទារឱ្យមានការកែទម្រង់នានានៅម៉ារ៉ុក ហើយក៏ដើម្បីប្រឆាំងនឹងអំពើហិ.ង្សាភេរវកម្មក្រោយការវាយប្រហារ យ៉ាងបង្ហូរឈាមមួយប្រឆាំងហាងកាហ្វេនៃទីក្រុងទេសចរណ៍នោះកាលពី ថ្ងៃទី២៨ មេសា កន្លងមកនេះ។ បាតុកម្មនៅក្រុង MARRAKECH ជាបាតុកម្មលើកក្រោយគេមួយបន្ទាប់ពីបាតុកម្មនានាដែលរៀបចំធ្វើដោយចលនារបស់ពួកយុវជន។
ចែករំលែកព័តមាននេះ