រាជធានីភ្នំពេញ ៖ យោងតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា នៅថ្ងៃទី៣ ឧសភា ២០១១ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានថ្លែងថា នៅ ពេលយើងអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក យើងឆ្លៀតពេលនេះសូមផ្តល់កិត្តិយសដល់អ្នកដែលជម្រុញ និងការពារសេរីភាពក្នុងការបញ្ចេញមតិហើយសម្តែងការដឹងគុណចំពោះអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងពេលផ្តល់សំឡេងដល់អ្នកដែលគ្មានឱកាសអាចសម្តែងមតិដោយសេរីបាន រួមទាំងអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់ក្នុងពេលថ្មីៗនេះ ក្នុងពេលយកព័ត៌មានដោយក្លាហានស្តីពីវិបត្តិនៅប្រទេសលីប៊ី។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hil-lary Clinton បន្តថា ឆ្នាំនេះ សហរដ្ឋអាមេរិក មានមោទនភាពដោយបានរួមជាមួយអង្គការយូណេស្កូ និងអង្គការសង្គមស៊ីវិលនានា ក្នុងការ រៀបចំសន្និសីទស្តីពីទិវាសេរីភាពសារព័ត៌មានពិភពលោកដែលផ្តោតលើប្រធានបទ «សារព័ត៌មានក្នុងសតវត្សទី២១៖ ព្រំដែនថ្មី ឧបសគ្គថ្មី»។ ដោយនៅពេលនេះមានមនុស្សចំនួន២ពាន់លាននាក់ប្រើប្រាស់អ៊ីនធើរណេត វាបានក្លាយទៅជាឱកាសសម្រាប់សាធារណជនក្នុងសតវត្សទី ២១ ។ យើងបានឃើញដោយខ្លួនឯងនូវអំណាចដែលការកើនឡើងនៃការទាក់ទងគ្នា តាមអ៊ីនធើរណេតអាចមានទៅលើការកំណត់សង្គម និងធ្វើអោយរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ប្រព័ន្ធព័ត៌មានថ្មីផ្តល់លទ្ធភាពដល់មនុស្សម្នាក់ៗជុំវិញពិភពលោក ក្នុងការចែករំលែកព័ត៌មានគ្នា ហើយសម្តែងមតិក្នុងលក្ខណៈដែលគេមិនអាចស្រមៃនឹកដល់បាន គ្រាន់តែក្នុងពេល ១០ឆ្នាំកន្លងទៅនេះសោះ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hil-lary Clinton បន្តទៀតថា ក្នុងពេលយើងអប អរការរកឃើញថ្មីៗដែលធ្វើអោយការចែក រំលែកព័ត៌មានគ្នាមានភាពងាយស្រួលនោះ យើងត្រូវបានក្រើនរំលឹកថា នៅតាមកន្លែងជា ច្រើនក្នុងពិភពលោក អ្នកសារព័ត៌មាននៅតែ ត្រូវបានគេដៅការរំខាន និងការរំលោភទៅលើ ហើយពេលខ្លះត្រូវបានសម្លាប់ ។ សព្វថ្ងៃនេះយើងចាំថា វិជ្ជាជីវៈផ្នែកសារព័ត៌មានគឺជាការដង្ហោយហៅនៃវីរបុរសរាល់ថ្ងៃ ។ យើងត្រូវតែក្រោកឡើង ដើម្បីការពារ និងគាំទ្រអ្នកដែលហ៊ាននិយាយក្នុងកាលៈទេសៈប្រកបដោយគ្រោះថ្នាក់ ក្នុងពេលគេស្វែងរក កត់ត្រាទុក និងរាយការណ៍ការពិត ៕
ចែករំលែកព័តមាននេះ